• ឌឹម សំសម្បត្តិ បានក្លាយជាអត្តពលិកជម្រើសជាតិកម្ពុជា ដំបូងគេ ដែលបានឆ្លងកូវីដ១៩
    កីឡាផ្សេងៗ 2 months ago 86 Views

    កីឡាករសូហ្វតិន្នីស ឌឹម សំសម្បត្តិ បាន​ក្លាយ​ជា​អត្តពលិកនៃ​ក្រុមជម្រើសជាតិកម្ពុជា ដំបូងគេ ដែលរកឃើញ​ថា បាន​ឆ្លង​ជំងឺកូវីដ​១៩ ហើយ​នៅពេលនេះកីឡាករ​បានជាប់ជាជម្រើសជាតិ​តាំងពី​ឆ្នាំ​២០១៦​រូបនេះ បាននឹង​កំពុង​ព្យាបាលជំងឺ​នេះ នៅ​ផ្ទះ។

    ឌឹម សំសម្បត្តិ ដែល​ធ្លាប់ដណ្តើមបានមេដាយមាស លើ​វិញ្ញាសា​វាយគូ នៅ​លើ​ឆាក​អន្តរជាតិ​ជូនជាតិនោះ ត្រូវ​បាន​ក្រសួងសុខាភិបាល ប្រកាសពីការ​ឆ្លង​ជំងឺ​កូវីដ​១៩នេះ កាលពី​ថ្ងៃទី​២៦ ខែមេសា ដោយ សំសម្បត្តិ បាន​ឆ្លងជំងឺនេះ មកពី​ម្តាយ ប៉ុន្តែស្ថាន​ភាពជំងឺ​របស់ ឌឹម សំសម្បត្តិ បាន​ស្ថិតនៅ​ក្នុងកម្រិតស្រាល ហេតុនេះ​ហើយ​ទើប ក្រសួងសុខាភិបាល បាន​ដាក់​ឱ្យ​រូប​គេ សម្រាក​ព្យាបាល​នៅក្នុង​ផ្ទះរបស់គេ។

    នៅក្រោយ​ការប្រកាស​ពីការ​ឆ្លងជំងឺ​កូវីដ​១៩នេះ ក្រសួងអប់រំ យុវជន និង​កីឡា តាម​រយៈ​លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីថ្ងៃទី​២៧ ខែមេសា បាននាំយកអំណោយ ​របស់​បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ជូនទៅ​ដល់​កីឡាករ ឌឹម សំសម្បត្តិ ដើម្បី​ជា​លើកទឹក​ចិត្ត និង​សម្រួលពីការ​លំបាក​មួយ​ចំនួន ក្នុងអំឡុងពេល សំសម្បត្តិ សម្រាក​ព្យាបាលជំងឺកូវីដ​១៩​នេះ ផងដែរ។

    ជាមួយគ្នា​នេះ កីឡាករសូហ្វតិន្នីស​ម្នាក់ទៀត ឈ្មោះ ឌឹម សំសុជាភារុណ ក៏​បាន​ឆ្លងជំងឺ​កូវីដ​១៩ នេះ​ដែរ ហើយ​បច្ចុប្បន្ននេះ ពួកគេទាំងពីរនាក់កំពុងសម្រាកព្យាបាល នៅគេហដ្ឋានរបស់ខ្លួន ស្ថិតក្នុងភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    នៅក្នុង​កាលៈទេសៈនេះ លោក​ឧត្តមសេនីយ៍ឯក​បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា កាលពីថ្ងៃទី​២៨ ខែមេសា បានចាត់តំណាង នាំយក​ថវិកាចំនួន២០០ដុល្លារអាមេរិក ដើម្បី​ឧបត្ថម្ភដល់កីឡាករសូហ្វតិន្នីស ឌឹម សំសម្បត្តិ និង ឌឹម សំសុជាភារុណ ផងដែរ៕

  • Loading...
  • Recent Posts