• លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
    បាល់ទាត់អន្តរជាតិ 3 weeks ago 2503 Views

    បរទេស៖ ប្រធានក្លិប Real Madrid លោក Florentino Perez បានច្រានចោលនូវលទ្ធភាពចុះហត្ថលេខានាំយកវីរបុស Cristiano Ronaldo ពីក្រុម Juventus នៅរដូវក្តៅនេះមកទឹកដីអេស្បាញវិញ។ ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលវ័យ៣៦ឆ្នាំរូបនេះនឹងក្លាយ ជាកីឡាករដែលអាចផ្ទេរដោយគ្មានតម្លៃខ្លួន (Free Transfer) ក្នុងរយៈពេលកិច្ចសន្យារបស់ខ្សែប្រយុទ្ធស្លាបរូបនេះនៅតិចជាង ១៨ខែ។ ស្របពេលមានពត៌មានក្រៅផ្លូវការណ៏កាលពីពេលថ្មីៗនេះថា Real Madrid និង Man Utd ចង់បានកីឡាករឆ្នើមរបស់ខ្លួនរូបនេ ត្រលប់​ទៅរួមក្លឹបពួកគេរៀងខ្លួន​វិញ។

    Cristiano Ronaldo: I left Real Madrid because of president Florentino Pérez  | Cristiano Ronaldo | The Guardian

    ទោះយ៉ាងណាក្លឹប Real Madrid បច្ចុប្បន្នកំពុងជាប់បំណុលជាទឹកប្រាក់ដល់ទៅ ៩០០ លានផោន ស្របពេលលោក Perez ដែលជាប្រធានព្រឹត្តិការណ៏ពានរង្វាន់បង្កើតថ្មី​European Super League  កំពុងជួបភាពចម្រូងចម្រាស និងរិះគន់ជាខ្លាំងផងនោះបានថ្លែងប្រាប់គេហទំព័រអេស្បាញ El Chiringuito ថា Cristiano Ronaldo នឹងមិនត្រលប់មក Real Madrid វិញទេ។ បុរសសញ្ជាតិ​អេស្បាញ​លោក Perez វ័យ ៧៤ ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា វាមិនសមហេតុផលទេដែលគាត់និងវិលត្រលប់មកវិញ​ព្រោះ​គាត់នៅមានកិច្ចសន្យាជាមួយ Juventus។ ខ្ញុំស្រឡាញ់គាត់ច្រើនព្រោះតែអ្វីៗដែលគាត់បានផ្តល់ឱ្យយើងក៏យ៉ាងលើសលប់។

    Cristiano Ronaldo: An Adopted Son Florentino Perez Never Wanted at Real  Madrid | Bleacher Report | Latest News, Videos and Highlights

    ប្រធានផ្នែកកីឡាបាល់ទាត់របស់ក្លឹបលោក Fabio Paratici ថ្មីៗនេះបានបញ្ជាក់ថា Ronaldo នឹងមិនចាកចេញពីក្លឹបនៅ​រដូវក្តៅនេះទេ​ទោះបីមិនទាន់មានការពិភាក្សាអំពីការបន្តកិច្ចសន្យាថ្មីនៅឡើយទេ។ ហើយបើទោះបីមានវ័យ៣៦ឆ្នាំទៅហើយក្តី ប្រធានក្រុមជម្រើសជាតិ​ព័រ​ទុយហ្គាល់​រូបនេះរកគ្រាប់បាល់ស៊ុតបញ្ចូលទី ២៥ គ្រាប់ក្នុងការប្រកួតចំនួន ២៧ប្រកួតនៅក្របខ័ណ្ឌលីកកំពូលអ៊ីតាលីសម្រាប់រដូវកាល​នេះ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts