• ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
    បាល់ទាត់អន្តរជាតិ 3 weeks ago 85 Views

    សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា មានការ​រំពឹងជឿជាក់​​ថា​ សមត្ថភាព​ដ៏ល្អ និងកាយសម្បទា​ដ៏អំណាយ​ផល ​របស់​កីឡាករខ្មែរ-អាមេរិក អេរិក ភារ៉ុន ប៉ែន ដែល​ជាម្ចាស់ខ្សែ​ក្រវាត់ពិភព​លោកទម្ងន់ធ្ងន់ WBA Asia សម្រាប់ការ​ប្រកួត​ស៊ីហ្គេម លើកទី​៣១ ឆ្នាំ​២០២១ នៅប្រទេស​វៀតណាម លើកនេះ នឹងអាចជួយ​ឱ្យកម្ពុជា អាចបំបែកនូវ​កំណត់ត្រា ការ​ឈ្នះមេដដាយ លើប្រភេទកីឡានេះ ជា​លើកដំបូង។

    កីឡាករ​ទម្ងន់​៩១គីឡូក្រាម អេរិក ភារ៉ុន ប៉ែន បានជាប់​ជម្រើសជាតិប្រដាល់សកល​កម្ពុជា តាំងពី​ឆ្នាំ​២០២០ ប៉ុន្តែ​​ម្ចាស់​ខ្សែ​ក្រវាត់ទម្ងន់ធ្ងន់ WBA Asia ២សម័យកាល អេរិក នៅ​មិនធ្លាប់បាន​ប្រកួត​តំណាង​ឱ្យ​កម្ពុជា ជាផ្លូបការ​ម្តងណាឡើយ។

    តែ​ទោះបីជាយ៉ាងណា សម្រាប់ការ​ប្រកួតដណ្តើមបាន​ខ្សែ​ក្រវាត់ពិភពលោក​ទម្ងន់ធ្ងន់ WBA Asia ចំនួន​២លើក​កន្លងមកនេះ អេរិក គឺ​ប្រកួតក្នុងនាមជាកីឡាករកម្ពុជា ព្រោះ​រូបគេ​តែ​មានបំណង ចង់​លើក​មុខមាត់​ប្រដាល់សកល​កម្ពុជា ហើយការ​ប្រកួតស៊ីហ្គេម នៅ​ចុងឆ្នាំ​២០២១​នេះ វាបាន​ក្លាយ​ជាពេល​វេលា​ដ៏សំខាន់ ដែលអាច​ជួយ​ឱ្យ​​ជើងខ្លាំង​រូបនេះ សម្រេចក្តីសុបិននេះ​បាន ហើយ​កម្ពុជា ក៏មានការជាក់​ខ្លាំង​ទៅ​លើ អេរិក ផងដែរ។​

    លោក  ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ​សហព័ន្ធកីឡា​ប្រដាល់​សកលកម្ពុជា បានប្រាប់​​ថា៖​​ «អេរិក ជា​កីឡាករ ដែលមាន​សមត្ថភាព និងកម្រិតបច្ចេកទេស​ល្អ ដែល​យើង​មានសង្ឃឹមខ្ពស់​ជាងគេ នៅក្នុងក្រុមជម្រើសជាតិ សម្រាប់ការ​ត្រៀមប្រកួតស៊ីហ្គេម នៅប្រទេស​វៀតណាម ចុងឆ្នាំ​២០២១​នេះ»។

    លោកបានបញ្ជាក់ថា៖​« បន្ថែម​លើនេះ អេរិក ត្រូវប្រកួតក្នុងទម្ងន់​៩១គីឡូក្រាម ដែល​ប្រភេទ​ទម្ងន់ធ្ងន់​នេះ គឺ​នៅ​ក្នុងតំបន់អាស៊ានរបស់យើង មិនសូវជា​មានអ្នកខ្លាំង​ ​នោះ​ទេ ហើយ អេរិក ក៏​​ជាម្ចាស់​​ខ្សែ​ក្រវាត់ពិភពលោក ដែលមានសមត្ថភាព និងកាយសម្បទាល្អ ហេតុនេះយើងសង្ឃឹម​ថា គាត់នឹង​អាច​​​ជួយ​យើង ឱ្យ​ទទួលបានលទ្ធផល​ល្អ​ជាងការ​ប្រកួត​ស៊ីហ្គេម កន្លងមក គឺឆ្ពោះ​ទៅរកការ​ឈ្នះ​បាន​នមេដាយមាសតែ​ម្តង»។

    អ្នក​ប្រដាល់​ទម្ងន់ធ្ងន់ អេរិក មានឱពុកម្តាយ ជា​ខ្មែរ ហើយ​រូប​គេ បានចាប់ផ្តើមអាជីពប្រដាល់សកល​ស្ម័គ្រ​ចិត្ត ដំបូង កាលពី​ឆ្នាំ​២០១៤ មុន​ពេល​រូបគេ ក្លាយជា​អ្នកប្រដាល់អាជីព នៅ​ឆ្នាំ​២០១៨ និង​ដណ្តើមបាន​ខ្សែ​ក្រវាត់ WBA Asia នៅឆ្នាំ​២០១៩ និងឆ្នាំ​២០២០ ដោយការផ្តួលគូ​ប្រកួត​ឱ្យ​សន្លប់​ទាំង២​លើក ហើយនៅពេល​នេះ អេរិក កំពុង​ហ្វឹកហាត់ នៅប្រទេស​វៀតណាម យ៉ាងយកចិត្តទុក​ដាក់ ដើម្បីត្រៀមការ​ប្រកួតស៊ីហ្គេម នៅ​ចុងឆ្នាំ​២០២១នេះ៕

  • Loading...
  • Recent Posts