• ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
    បាល់ទាត់អន្តរជាតិ 3 weeks ago 2614 Views

    បរទេស៖ លោក Andrea Agnelli បានលាឈប់ពីតួនាទីជាប្រធានក្លិប Juventus បន្ទាប់ពីមានប្រតិកម្មតបដែលបណ្តាលមកពីការចូលរួមបង្កើតការប្រកួតក្របខ័ណ្ឌថ្មី European Super League ដែលត្រូវបានបែកធ្លាយពត៌មានកាលពីថ្ងៃអាទិត្យកន្លងទៅ។ ​ក្រោយពីត្រូវ បានគេតែងតាំងជាអនុប្រធានដឹកនាំប្រកួតព្រឹត្តការណ៏ប្រកួតបាល់ទាត់ថ្មីនេះឡើង លីកកំពូលធំៗ៣នៅអឺរ៉ុបបានបានជួបរឿងដ៏ចម្រូងចម្រាសនិង រងការជំទាស់រិះគន់យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តគាំទ្រផងដែរ ។

    Andrea Agnelli: The story of how ECA chairman told Uefa he was on their  side, hours before proving otherwise

    បុរសសញ្ជាតិអ៊ីតាលីវ័យ ៤៥ ឆ្នាំរូបនេះក៏ត្រូវបានគេចាត់ថាជាស្ថាបនឹកឈានមុខក្នុងផែនការដើម្បីបង្កើតលីកដែលមានក្លឹបចំនួន១២ មកពីអង់គ្លេស អេស្បាញ និង អ៊ីតាលី ហើយ៣ទៀតមិនទាន់ប្រកាសឈ្មោះបានចូលរួមសរុប ១៥ក្រុម។ប្រធាន សហព័ន្ធ បាល់ទាត់ ទ្វីបអឺរ៉ុប ( UEFA ) លោក Aleksander Ceferin ដែលធ្លាប់ជាមិត្តជិតស្និទ្ធរបស់ លោក​ Agnelli ស្ថិតក្នុងចំណោម អ្នកដែល រិះគន់ យ៉ាង ខ្លាំងទៅលើប្រធានក្រុមជើងឯក Serie A រូបនេះ។

    Foot: Andrea Agnelli, révolutions et crispations - France 24

    មិនត្រឹមតែលោក Agnelli នោះទេមានដូចជាអនុប្រធានប្រតិបត្តិរបស់ក្លិប Man Utd លោក Ed Woodward ក៏បានប្រកាសលាឈប់ពីតួនាទីរបស់ខ្លួននៅបញ្ចប់រដូវកាលនេះផងដែរ។ យ៉ាងណាមិញយោងគេហទំព័រ BBC បានចុះផ្សាយថា ក្រុមទាំង៦នៅ អង់គ្លេសមាន Chelsea, Man City, Liverpool, Man Utd, Arsenal និងTottenham បានលាលែងពីព្រឹត្តការណ៏ប្រកួត ក្រប ខណ្ឌថ្មី ខាងលើនេះហើយស្របពេល Barcelona និង Atletico Madrid និងInter Milan ព្រមទាំង AC Milan កំពុងពិចារណាឡើងវិញលើករណីនេះផងដែរ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts