• Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 3 weeks ago 750 Views

    បរទេស៖ Schalke 04 ត្រូវ​បាន​កាត់​ចេញ​​ពីក្រប​ខ័ណ្ឌ Bundesliga ជាលើក​ដំបូង ក្នុង​រយៈ​ពេល​៣៣​ឆ្នាំ កាលពីថ្ងៃ​អង្គារ ក្រោយពី​បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ១-០ ក្រោម​ស្នា​ដៃក្រុម​ស្ថិតក្នុង​តំបន់​កាត់​ចោល​ដូចគ្នា Arminia Bielefeld ខណៈ​ដែលលទ្ធ​ផល​នេះ បាន​ធ្វើ​ឲ្យ​ពួកគេ​រក្សា​ស្ថិតនៅ​បាត​តារាង និង​ដេញ​តាម​ពី​ក្រោយក្រុមដែលមាន​សិទ្ធិ​ឈ្នះកៅអី​ទៅ​ប្រកួត​ជម្រុះ Playoff ១៣ពិន្ទុ ខណៈ​ដែលនៅ​សល់​ការ​ប្រកួត​តែ​៤លើក​ទៀត​​ប៉ុណ្ណោះ​។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​យ៉ាងល្អ​នៅនាទី ទី​៥០​របស់​កីឡាករ Fabian Klos បាន​បំពេញ​ជោគ​វាស​នា​​របស់​ក្រុម Schalke តែម្តង ក្រោយពី​ពួក​គេ​បាន​ទទួល​ជ័យជម្នះ​ត្រឹម​តែ​២លើក​គត់ ក្នុង​រដូវ​កាល​ទាំងមូលនេះ​។ ក្រុម Schalke បាន​បង្ហាញពី​ទម្រង់លេង​ដ៏​ត្រដាប​ត្រដួស​មួយផ្សេង​ទៀត ពោល​គឺ​មិនមាន​ភាព​មុតស្រួច​សោះ​​។ ក្រុម​ភ្ញៀវ​ Schalke ត្រូវ​បាន​កាត់​បន្ថយ​ឲ្យ​នៅ​សល់​សមា​ជិក​ត្រឹម​តែ​១០នាក់​ប៉ុណ្ណោះ នៅពេល​ដែលកីឡាករ Malick Thiaw បាន​រងពិន័យ​កាត​លឿង​ជាលើក​ទី​២ នៅនាទី ទី​៧១ ហើយ​អ្នក​ចាំទី Ralf Faehrmann ត្រូវ​តែ​សង្គ្រោះ​បាល់​ប៉េណាល់ទី នៅ​នាទី ទី​៨០​។

    ក្នុង​ពេល​សំឡេ​កញ្ចែ​ចុងក្រោយ​ត្រូវ​បាន​បន្លឺ​ឡើង កីឡាកររបស់ Schalke បាន​បង្ហូរ​ទឹកភ្នែក ហើយ​កីឡាករ​ខ្លះស្ថិត​ក្នុង​ទឹកមុខ​យ៉ាងសោក​សៅ និង​ស្រឡាំង​កាំង​។ លោក Dimitrios Grammozis គ្រូបង្វឹក​របស់​ក្រុម Schalke ដែល​បាន​ចូលកាន់​តំណែង​កាលពី​ខែ​មុន បាន​ឲ្យ​ដឹងថា៖ «នេះ​គឺ​ជា​ពេលវេលា​ដ៏​ជូរ​ចត់​សម្រាប់​​អ្នកគាំទ្រ Schalke»​៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts