• ក្លិបនៅ Premier League ដកខ្លួនចេញពីគម្រោងបង្កើតពាន Super League
    បាល់ទាត់អន្តរជាតិ 3 weeks ago 1253 Views

    បរទេស៖ ក្លិប Manchester City, Manchester United, Liverpool, Arsenal, Tottenham និង Chelsea កាលពីថ្ងៃ​អង្គារ បាន​ដក​ខ្លួន​ចេញពី​​សំណើ​​បង្កើត​ពាន European Super League (ESL) ស្រប​ពេល​ដែផែន​ការ​ដ៏​ចម្រូង​ចម្រាស់​នេះ បាន​ដួល​រលំ​ដោយ​សារ​តែ​ការ​ការ​​បញ្ចេញ​ប្រតិ​កម្ម​តប​វិញ​យ៉ាង​ខឹង​សម្បារ​។

    Man City គឺ​ជា​​ក្លិប​ដំបូង​គេ​ដែល​បាន​ដក​ខ្លួន​ចេញ ក្រោយពី Chelsea បាន​បង្ហាញពី​សញ្ញា​នៃ​បំណង​របស់​ពួកគេ​ តាមរយៈ​ការ​រៀប​ចំ​ឯកសារ​នានា ដើម្បី​ដក​ខ្លួន​ចេញ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្លិប​ធំ​ៗ​ផ្សេងទៀត​នៅ​អឺ​រ៉ុប​ដូច​ជា Real Madrid, Barcelona, Atletico Madrid, AC Milan, Inter Milan និង Juventus នៅ​តែ​ស្ថិតក្នុង​គម្រោង​មួយ​នេះ​នៅឡើយ​ទេ​។ ការ​បញ្ចេញ​ប្រតិ​កម្ម​ទៅនឹង​គម្រោងនេះ បាន​កើត​ឡើង​យ៉ាង​ខ្លាំង​ក្លា ខណៈ​ដែល​​ទាំង​​អ្នក​នយោ​បាយ និង​អាជ្ញា​ធរ​កីឡា​បាល់ទាត់ បាន​គំរាម​ចាត់​វិធាន​ការ​ផ្នែក​ច្បាប់​ប្រឆាំង​នឹង​ «ក្លិប​​ដែលមានគំនិត​អាក្រក់​ទាំង​១២» តាម​រយៈ​ការ​បញ្ជាក់​ថា ក្លិប​ទាំង​នោះ​នឹង​ប្រឈមមុខ​នឹង​ការ​ជាប់​ពិន័យ​ព្យួរ ពី​យុទ្ធ​នាការ​ក្នុង​ស្រុក និង​ប្រចាំ​ទ្វីប​។

    Man United ដែល​ជាម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League ២០​សម័យ​កាល បាន​ឲ្យដឹងក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ក្លិប Manchester United នឹង​មិន​ចូល​រួម​ក្នុង European Super League ឡើយ​​។ យើង​បាន​ស្តាប់​​យ៉ាង​យក​ចិត្ត​ទុក​ដាក់នឹង​ប្រតិ​កម្ម​ពី​អ្នក​គាំទ្ររបស់​យើង រដ្ឋា​ភិបាល​ចក្រ​ភ​ព​អង់គ្លេស និង​ភាគី​ពាក់​ព័ន្ធ​សំខាន់​ៗ​ផ្សេង​ទៀត​»​៕

     

    ប្រភព​​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts