• Neville ប្រតិកម្មខ្លាំងៗ​លើប្រធានក្លឹប​ Man Utd ក្រោយចូលរួមព្រឹត្តការណ៏ Super League
    បាល់ទាត់អន្តរជាតិ 3 months ago 260 Views

    បរទេស៖ លោក Gary Neville បានពណ៌នាពីត្រកូលGlazerរបស់មហាសេដ្ឋីសញ្ជាតិអាមេរិក ដែលជាម្ចាស់កាន់កាប់ភាគហ៊ុនធំ​របស់​ក្លឹប Man Utd ថាជាក្រុមគ្រួសារដែលគិតតែពីផលប្រយោ​ជន៏ផ្ទាល់ខ្លួនព្រមទាំងជំរុញឱ្យពួកគេលក់ក្លឹប និង ចាក​ចេញពីចក្រ​ភព​អង់គ្លេស​ថែម​ទៀតផង។

    Gary Neville on European Super League plans: 'I'm fuming... but it wont go  through, not a chance' | Football News | Sky Sports

    អតីតខ្សែការពារប្រវត្តិសាស្រ្តរបស់ក្លឹបបច្ចុប្បន្នក្នុងនាមជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៏ Sky Sports បាន​បង្ហាញ​ពី​អារម្មណ៏​​ប្រតិកម្ម​បន្ទាប់ពីពត៌មាននៃការចូលរួមព្រឹត្តការណ៏ប្រកួតក្របខណ្ឌថ្មីហៅថា Super League មានក្លឹបធំៗ​នៅ​អង់គ្លេស​៦ចូលរួមដែលក្នុង​នោះ​ក៏មានអតីត Ma Utd ផងដែររួមជាមួយនិង៦ទៀតមកពីលីកកំពូលអេស្បាញនិងអ៊ីតាលី ខណៈក្លឹប៣ទៀតក៏ត្រៀមដាក់បញ្ចូលបន្ថែម។

    Neville has two reasons why everyone should 'hate' Euro Super League

    អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសបន្តថា៖ «ខ្ញុំយល់ថាពួកគេកំពុងតែចូលរួមបំផ្លាញប្រវត្តិសាស្រ្តបាល់ទាត់ និង អ្នកគាំទ្រ ទាំង​អស់នៅក្នុងប្រទេសនេះ​ទេ។ ពួកគេ​បានធ្វើ​លើស​ហើយ។ អ្វីដែលជាចំណង់នោះគឺទឹកប្រាក់ដ៏ច្រើនមិនចេះស្កប់និង​ធ្វើអ្វីតាម​តែចិត្តខ្លួនឯងនឹកឃើញ ដូច្នេះត្រូវបញ្ឈប់បញ្ហានេះ។ ​អ្វីដែល​ល្អបំផុតគឺការប្រកួតប្រជែងជាមួយភាពស្មោះត្រង់។ តែពេលនេះ​ពួកគេកំពុងតែជាន់ឈ្លីវា។យើងទំាងអស់គ្នាដឹងថាបិសាចក្រហម Man Utd មានប្រាក់ច្រើន ហើយ Liverpool និង Arsenal ក៏ដូចគ្នា។ ប៉ុន្តែផ្ទុយទៅវិញពួកគេក៏អាចត្រូវក្លឹប​បាតតារាងដូចជា Sheffield Utd ផ្តួលបាន នោះហើយជាសិទ្ធិស្មើភាព ក្នុងការធ្វើអាជីវកម្មនិងជំនួញ លើវ័ស័យកីឡាសម័យទំនើបនេះ»៕

     

    ប្រភពព័ត៍មាន៖ Goal

  • Loading...
  • Recent Posts