• លោក Tuchel ជំរុញឲ្យ Chelsea ធ្វើការសម្រេចឲ្យបានត្រឹមត្រូវជុំវិញការផ្ទុះកំហឹងលើ Super League
    បាល់ទាត់អន្តរជាតិ 3 weeks ago 1507 Views

    បរទេស៖ ​លោក Thomas Tuchel អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម Chelsea បានបញ្ជាក់​ថា ក្លិប​របស់លោក នឹង​ធ្វើការ «សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ» ជុំ​វិញ​តួនាទី​របស់​ខ្លួន ក្នុ​ង​គម្រោង​បំ​បែក​លីកដ៏​​ចម្រូងចម្រាស់ European Super League​។

    ក្រុមតោ​ខៀវ​មួយនេះ គឺ​​ជាក្លិប​មួយ​ក្នុង​ចំណោម​ក្លិប​ចំនួន​៦របស់​ក្រប​ខ័ណ្ឌ Premier League ដែល​បាន​ចុះ​ហត្ថ​លេខា​គាំទ្រ​យុទ្ធនា​ការ​ដែល​រង​នូវ​ការ​រិះ​គន់​ខ្លាំង​នេះ ប៉ុន្តែ ក្លិប​ដែល​ចូលរួម​គាំទ្រ នឹង​ត្រូវ​ប្រឈម​នឹង​ការ​លុប​ឈ្មោះ​ចេញពីក្រប​ខ័ណ្ឌ Champions League​។ ក្លិប Manchester United, Manchester City, Liverpool, Tottenham និង Arsenal គឺ​ជាក្លិប​៥ផ្សេង​ទៀត​ដែល​គាំទ្រគម្រោង​បង្កើត​លីក​ថ្មី​។ ដោយ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​ទាញ​យក​ចំណូល​ក្នុងផ្លូវ​អាក្រក់ និង​កំពុង​តែ​បង្កើតឲ្យ​មាន​ការ​គំរាម​លើ​ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ និង​បម្រាម​នានា Super League កំពុង​តែ​ក្លាយ​ជា​ប្រធាន​បទក្តៅ​​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​​កីឡា​បាល់ទាត់​។

    ក្នុង​នាម​ជា​បុគ្គ​លិក​របស់ក្លិប Chelsea លោក Tuchel ត្រូវ​បាន​បង្ខំ​ឲ្យ​ស្ថិ​តក្នុង​ទី​តាំង​ដ៏លំបាក​ នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរពី​យោ​បល់​របស់​លោកលើ​គម្រោង​បង្កើត​លីក​ថ្មីនេះ ក្នុងសន្និ​សីទសារ​ព័ត៌​មាន នៅមុន​ពេល​ការ​ប្រកួត​ជាមួយនឹងក្រុម Brighton ក្នុងក្រប​ខ័ណ្ឌ Premier League នៅ​រាត្រីនេះ​។ លោក​បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​ផ្នែក​មួយ​របស់ក្លិបនេះ ហើយ​ខ្ញុំ​ជឿជាក់​ថា ក្លិប​នឹង​សម្រេច​ចិត្ត​បាន​ត្រឹម​ត្រូវ​។ ខ្ញុំ​គិត​ថា វា​ឆាប់​ពេក​ហើយ​ក្នុង​ការ​កាត់​សេចក្តី​ ហើយ​នេះក៏មិនមែន​ជា​តួនាទី​របស់​ខ្ញុំ​ដែរ​»​៕

     

    ប្រភព​ព័ត៌​មាន៖ Channel news Asia

  • Loading...
  • Recent Posts