• Sir Alex Ferguson និងនាយករដ្ឋមន្រ្តីអង់គ្លេសរិះគន់ការបង្កើតពាន European Super League
    បាល់ទាត់អន្តរជាតិ 3 weeks ago 1517 Views

    បរទេស៖ លោក Sir Alex Ferguson បានមានប្រសាសន៏ថា ព្រឹត្តិការណ៏ប្រកួតបាល់ទាត់ថ្មីស្រឡាងមានឈ្មោះថា European Super League និងលុបបាត់ដានប្រវត្តិសាស្រ្តពានរង្វាន់ដ៏ធំនៅទ្វីបអឺរ៉ុប ដែលបានធ្វើការប្រកួតរយៈពេល៧០ឆ្នាំមកនេះ។ ​កំពូលគ្រូបង្វឹកប្រវតិ្តសាស្រ្ត របស់ក្លឹប ​Manchester United បន្តថាការប្រកួតពានរង្វាន់សម្រាប់ក្លឹបអាជីពដ៏ធំនៅតំប​ន់អឺរ៉ុបគឺ Champion League គឺសមល្មមគ្រប់គ្រាន់ហើយនាពេលនេះ។

    Sir Alex Ferguson speaks out on Man Utd's European Super League plans |  Metro News

    បុរសសញ្ជាតិស្កុតឡេនបានលើកឡើងបែបនេះ បន្ទាប់ពីក្លឹបធំៗនៅអង់គ្លេស Arsenal, Chelsea, Liverpool, Manchester City, Manchester United និង Tottenham ស្ថិតក្នុង​ចំណោម​ក្លឹប​ចំនួន ១២ ដែលបានយល់ព្រមចូលរួមការប្រកួតពានរង្វាន់ដែលត្រៀមនិងបង្កើតថ្មីដែលមានឈ្មោះថា  European Super League  (ESL)។ ព្រមជាមួយគ្នានោះផងដែរមាន ក្លឹបបាល់ទាត់នៅអឺរ៉ុបផ្សេងទៀតដូចជា AC Milan, Atletico Madrid, Barcelona, ​​Inter Milan, Juventus និង Real Madrid មកពីលីកកំពូលអេស្បាញនិង អ៊ីតាលី ក៏បានត្រៀមលក្ខណៈរួចរាល់ដើម្បីចូលរួមព្រឹត្តការណ៏​បាល់​ទាត់មួយនេះផងដែរ ។​​

    Boris Johnson's hair shows he's too posh to fail – POLITICO

    នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និង Premier League បានថ្កោលទោសចំពោះការឈានទៅរកការចាប់ផ្តើមនៃពានរង្វាន់ European Super League  ដែលព័ត៌មាននេះបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ។ មួយវិញទៀតអតីតខ្សែការពារឆ្នើម Gary Neville បានបន្តរិះគន់ប្រាប់គេហទំព័រ Sky Sports ថា «Man United និងក្លឹបធំ ៗ នៅPremier League  ដែលបានចុះកុងត្រាចូលរួមលក្ខណ្ឌ ដើម្បីត្រៀមចូលរួមការប្រកួតនេះគឺជាទង្វើដ៏គួរតែខ្មាសអៀនជាខ្លាំង។ ខ្ញុំមិនអាចអោយតម្លៃ និងផ្តោតអារម្មណ៍ លើការប្រកួតនេះទេ ពួកគេដែលបានរួមគ្នាប្រព្រឹត្តគួរតែទទួលរងពីន័យគឺការកាត់បន្ថយពិន្ទុពីក្រុមទាំង ៦ ដែលបានចុះឈ្មោះចូលរួមប្រកួត។ ការ​ប្រកួត​ដែល​មានតែក្លឹបយក្ស​ធំ​ៗ​នេះ ​បាន​ធ្វើ​ឱ្យ​មាន​មតិលើក​រិះគន់​យ៉ាង​ខ្លាំងដូចគ្នាផងដែរ ខណៈ​សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ​និងសហ​ព័ន្ធបាល់​ទាត់ពិភពលោក FIFA ​ក៏​បាន​ធ្វើការព្រមានជាលាយលក្ខអក្សរជាផ្លូវការណ៏​ដោយ​ចាត់​វិធានការ​រារាំងអោយខាងតែបាន៕

     

    ប្រភពព័ត៍មាន៖ Dail Maill

  • Loading...
  • Recent Posts