បរទេស៖ ទីបំផុត Ousmane Dembele បញ្ជាក់ជំហរមិនចង់ចាកចេញពីក្រុម Barcelona នៅពេលបញ្ចប់រដូវកាល២០២០-២០២១នេះទេ។
ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំបានចូលលេងជាទៀងទាត់សម្រាប់ជម្រើស១១នាក់ដំបូងរបស់ក្រុមយក្សកាតាឡាន់ដោយបង្ហាញខ្លួនបាន ៣៦ ដងគ្រប់ក្របខណ្ឌ ប្រកួតទាំងអស់និងរកគ្រាប់បាល់បាន ១០គ្រាប់ ហើយបង្កើតឪកាសបញ្ចប់ទី ៤ ដងផងដែរ។ គួរបញ្ជាក់ថាកុងត្រារបស់កីឡាករអន្តរជាតិបារាំងនៅទឹកដី Camp Nou នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ ស្របពេលក្រុមបិសាចក្រហម Man Utd នៅតែបន្តមានទំនាក់ទំនងជាមួយរូបគេជានិច្ច បើទោះបីជារដូវកាលចាស់ Dembele ខិតកាន់តែកៀកក្នុងការផ្ទេរចេញពីទឹកដី Old Traffordតែមិនអាចទៅរួច។ យោងគេហទំព័រ Mundo Deportivo បានចុះផ្សាយថា Dembele នៅតែដឹងច្បាស់ការចង់បានរូបគេពីសំណាក់ក្រុម Man Utd ប៉ុន្តែកីឡាករវ័យ២៣ឆ្នាំរូបនេះ កំពុងរង់ចាំក្លិបយក្សកាតាឡាន់ដែល ដុតដៃដុតជើងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្លួន ក្នុងពេលឆាប់ៗផងដែរ។
មិនត្រឹមតែ Man Utd នោះទេ មានក្លឹបជើងឯកអ៊ីតាលី Juventus ក៏បានសម្តែងការចាប់អារម្មណ៏អតីតយុវជនថ្នាលក្លឹបRenne រូបនេះបន្ទាប់ពីស៊ុតបាល់បញ្ចូលទីសរុប ២៩ ដងនិង Assist ២០ លើកក្នុងការបង្ហាញខ្លួនគ្រប់ក្របខណ្ឌ ចំនួន ១១០ប្រកួតក្រោយពេលចូលរួមជាមួយក្លឹបយក្សអេស្បាញកាលពីឆ្នាំ២០១៧ពីក្រុម Dormund៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)