• Inter Milan ខិតកាន់តែកៀកក្នុងការឈ្នះពាន Serie A ខណៈ Juventus ផ្តួល Napoli (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 2 weeks ago 314 Views

    បរទេស៖ ក្រុមម្ចាស់ផ្ទះ Inter Milan បានបង្កើនឪកាសមួយជំហានទៀតដើម្បីសម្លឹងឃើញឪកាសឈ្នះពានលីកកំពូល Serie A រយៈពេល ៩ ឆ្នាំរបស់ខ្លួនក្រោយ ផ្តួលក្រុមភ្ញៀវ Sassuolo សម្រាប់ការប្រកួតសប្តាហ៏ទី២៩កាលពីយប់ថ្ងៃពុធ។ Romelu Lukaku មាន ឪកាសរកគ្រាប់បាល់នាំមុខសម្រាប់ក្រុមលោក Antonio Conte មុនពេល Lautaro Martinez រក​គ្រាប់​បាល់​ទី២នៅលើទីលាន San Siro។

    Inter Milan unveil patchwork jersey with new logo - World Today News

    ទោះយ៉ាងណាក្រុមភ្ញៀវ Sassuolo រកបានគ្រាប់បាល់វាយបកតាមពីក្រោយវិញដោយកីឡាករ Hamed Traore មុនបញ្ចប់​ការ​ប្រកួតតែមិនអាចស្រោចស្រង់ស្ថានការណ៏បាននោះទេ។

    With Cuadrado as a midfielder, Juventus beats Napoli | Football24 News English

    សម្រាប់ Juventus ក៏បានឈ្នះការប្រកួតផងដែរក្រោយពីផ្តួលក្រុម Napoli ក្នុងលទ្ធផល ២-១ ដើម្បីឡើងទៅឈរនៅលេខ ៣ ដោយដេញតាមពីក្រោយក្រុមលេខ២ AC Milan ចំនួន ១ ពិន្ទុនិង ១២ ពិន្ទុតាមពីក្រោយក្រុម Inter Milan ខណៈ ការ​ប្រកួតនៅសល់ ៩ ដងទៀតនិងបញ្ចប់រដូវកាល។ ក្រុមលោក Andrea Pirlo ទោះបីជាទទួលបានជ័យជំនះប៉ុន្តែនៅមាន គម្លាត​ឃ្លាតឆ្ងាយក្នុងការឈ្នះជើងឯកអ៊ីតាលីជាលើកទី១០ជាប់ជាប់ៗគ្នា៕

    ប្រភពព័ត៍មាន៖ BBC

  • Loading...
  • Recent Posts