បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski នឹងបន្តខកខានការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ទល់នឹងក្រុម Paris Saint-Germain នៅសប្តាហ៍ក្រោយ បន្ទាប់ពីកីឡាករឆ្នើមរូបនេះ នៅមិនទាន់ប្រាកដច្បាស់នៅឡើយថាបញ្ហារបួសជង្គង់របស់ខ្លួនបានធូរស្បើយ និងមានសុវត្តិភាពអាចបានរឺនៅ។
ខ្សែប្រយុទ្ធជើងចាស់របស់ក្លិប Bayern Munich សញ្ជាតិប៉ូឡូញរូបនេះបានរងរបួស អំឡុងពេលបំពេញកាតព្វកិច្ចសម្រាប់ក្រុមជម្រើសជាតិ ប៉ូឡូញក្នុងវគ្គជម្រុះព្រឹត្តការណ៏ World Cup ២០២២។ អវត្តមានរបស់កីឡាករពូកែរកគ្រាប់បាល់រូបនេះធ្វើអោយក្រុម Bayern ថមថយកំលាំងនៅតំបន់ប្រយុទ្ធយ៉ាងខ្លាំងជាពិសេសកំលុងពេលប្រកួតជម្រុះវគ្គ ១/៤ផ្តាច់ព្រ័ត្រ Champion League ពេលចាញ់ PSG ក្នុងលទ្ធផល ៣ទល់និង២ កាលពីយប់មិញ។
អ្នកចាត់ការទូទៅលោក Hansi Flick ក៏ត្រូវអវត្តមានខ្សែបម្រើឆ្នើម Serge Gnabry ដែលធ្វើអោយធ្វើឱ្យក្រុម Bayern ខកចិត្តបន្ថែមដល់តំបន់ប្រយុទ្ធនិងធ្វើអោយកីឡាករ Choupo-Moting អាចនិងបន្ត តំណែងរបស់ខ្លួនគាត់នៅសប្តាហ៍ក្រោយជាមួយ Thomas Muller, Kingsley Coman និង Leroy Sane៕
ប្រភពព័ត៍មាន៖ Goal
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)