• West Ham ប្តេជ្ញាចុះហត្ថលេខាជាអចិន្ត្រៃយ៍លើ Lingard អោយបានជាដាច់ខាត
    បាល់ទាត់អន្តរជាតិ 2 weeks ago 573 Views

    បរទេស៖ ក្លឹបញញួរធំ West Ham United នឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីចុះហត្ថលេខានាំយក កីឡា​ករ Jesse Lingard ពីក្រុម Man United ជាអចិន្ត្រៃយ៍នារដូវក្តៅនេះ។

    The Hilarious Reason Behind Jesse Lingard Rejecting Liverpool Move

    ខ្សែបម្រើអន្តរជាតិ​អង់គ្លេស​បាន​បង្ហាញ​ទម្រង់លេងបានល្អ នៅក្របខ័ណ្ឌ Premier League ចំនួន ៨ លើកបន្ទាប់ពី​បាន​ចូល​រួមជា​មួយ​ក្រុម​មានមូលដ្ឋាននៅទីក្រុងឡូងដ៏ កាលពីខែមករាដោយស៊ុតបញ្ជូលទីបាន៦ គ្រាប់ផងដែរ។កាលពីសប្តាហ៏មុន កីឡាករវ័យ ២៨ ឆ្នាំទើបតែបញ្ចេញសមត្ថភាពអូសបាល់ពាក់កណ្តាលតារាងស៊ុតបញ្ជូលទីបើកឆាកក្នុងជ័យជម្នះ ៣-២ លើក្រុម Wolverhampton កាលពីយប់ថ្ងៃច័ន្ទ។

    West Ham: Jesse Lingard Up For Player Of The Month Award

    ក្រុមប្រឹក្សាភិបាលជាន់ខ្ពស់របស់ West Ham បានប្រាប់ទូរទស្សន៍ Sky Sports News ថា «យើងត្រៀមធ្វើអ្វី គ្រប់យ៉ាងដើម្បីនាំយកគាត់មកចូលរួមជាមួយពួកយើង ព្រោះគាត់ជួយយើងបានច្រើន»។ Lingard កំពុងដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុមដណ្តើមយកកៅអីទៅលេងនៅក្របខណ្ឌ  Champions League រដូវកាលថ្មីផងដែរ។ Lingard បច្ចុប្បន្នមានកិច្ចសន្យាជាមួយក្លឹប Man United រហូតដល់ឆ្នាំ ២០២២ស្របពេលអតីត ខ្សែការពារ ក្រុមបិសាចក្រហម Gary Neville ជឿជាក់ថាក្លឹបចង់អោយ Lingard ត្រលប់​មកវិញបន្ទាប់ពីបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៍នៅ West Ham​ នោះ៕

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts