ក្រុមម្ចាស់ជើងឯករង ព្រះខ័នរាជស្វាយរៀង ដែលកំពុងវបង្ហាញទម្រង់លេងកាន់តែល្អ នាពេលបច្ចប្បន្ននេះ គឺមានការអន្ទះសាខ្លាំង ក្នុងការជួបក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុប ដែលនឹងត្រូវធ្វើនៅកីឡដ្ឋាន AEU នារសៀលម៉ោង ៣:៣០ ថ្ងៃពុធនេះ។
សម្រាប់ការវិលមកជួបគ្នារវាងក្រុមស្វាយរៀង និងក្រុមអាស៊ីអឺរ៉ុប ត្រូវបានគេព្យាករណ៍ត្រូវស្ទើរ៩០ភាគរយទៅហើយថា ស្វាយរៀង នឹងដណ្តើមបាន៣ពិន្ទុ ព្រោះកម្រិតលេងរបស់ក្រុមទាំង២នេះ ហាក់ខុសគ្នាឆ្ងាយ ខណៈការជួបគ្នាត្រឹម១លើក កាលពីឆ្នាំ២០២០ ក្រុមស្វាយរៀង បានលត់ក្រុមអាស៊ីអឺរ៉ុប ៧-២ នៅលើទឹកដីខ្លួនឯង។
ចំណែកការប្រកួត នៅរដូវកាល ឆ្នាំ២០២១នេះ ក្រុមស្វាយរៀង មានទម្រង់លេងកាន់តែល្អ ដោយពួកគេបានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៦-១ និងបានបន្តយកឈ្នះលើក្រុមខ្លាំង ណាហ្គាវើល ៣-១ សម្រាប់ការប្រកួតទាំង២លើករបស់ពួកគេ។
ផ្ទុយពីនេះ ក្រុមអាស៊ីអឺរ៉ុប ធ្វើមិនបានល្អនោះទេ ដោយពួកគេបានចាញ់ក្រុមគិរីវង់សុខសែនជ័យ ៤-២ រួចបន្តចាញ់ក្រុមកងយោធពលខេមរភូមិន្ទ ២-១ តែការប្រកួតលើកទី៣ ពួកគេបានយកឈ្នះក្រុមប៉ូលិស ៣-២ នៅលើទឹកដីខ្លួនឯង។
ទាក់ទងការប្រកួតនេះ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បាននិយាយ កាលពីថ្ងៃអង្គារថា៖ «ខ្ញុំកំពុងរង់ចាំការប្រកួត នៅថ្ងៃស្អែកនេះ (ថ្ងៃអង្គារនេះ) ព្រោះយើងដឹងស្រាប់ហើយថា ក្រុមយើង ជាក្រុមចូលចិត្តប្រកួត ខណៈបច្ចុប្បន្ន យើងមិនមានការប្រកួតគ្រប់គ្រាន់ទេ ហើយយើងទាំងអស់គ្នាដឹងថា មកពីមូលហេតុអ្វីហើយ អ៊ីចឹងយើងទន្ទឹងរង់ចាំការប្រកួតស្អែក ឱ្យមកដល់ឆាប់ៗ»៕
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)