បរទេស៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាក្លឹបបិសាចក្រហម Manchester United កំពុងពិចារណានូវការផ្តល់កិច្ចសន្យាថ្មីមួយ ជាមួយការដំឡើងប្រាក់ឈ្នួលដល់ Paul Pogba ក្នុងគោលបំណងដើម្បីរក្សាកីឡាកររូបនេះអោយនៅ Old Trafford បន្តទៀត។
ភ្នាក់ងាររបស់កីឡាកររូបនេះលោក Mino Raiola បានអះអាងកាលពីឆ្នាំមុនថាពេលវេលារបស់ខ្សែបម្រើរូបនេះនៅទឹកដី Old Trafford បានបញ្ចប់ហើយ, ហើយគាត់មិនបានចេញមុខមកអត្ថាធិប្បាយអ្វីទាំងអស់ក្រោយពីគាត់និយាយពាក្យទាំងអស់នោះ។ លើសពីនេះស្ថានភាពក្នុងការបន្តកិច្ចសន្យាថ្មីរបស់ Pogba នៅទឹកដី Old Trafford នៅតែមិនមានការផ្លាស់ប្តូរ ហើយគាត់នឹងក្លាយជាដែលគ្មានតម្លៃនៅឆ្នាំ ២០២២ ហើយ Juventus នៅតែបន្តមានពាក្យចរចាមរាមក្នុងការផ្ទេរអតីតខ្សែបម្រើពួកគេនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ។
បើយោងទៅតាម The Mirror បានសន្និដ្ឋានថាប្រធានក្លឹប Manchester United លោក Ed Woodward កំពុងពិចារណាថាតើត្រូវផ្តល់ជូន Pogba នូវកិច្ចព្រមព្រៀងថ្មីមួយនៅចុងរដូវកាលនេះ ឬក៏រង់ចាំស្តាប់នៅសំណើររបស់ក្លឹបដទៃវិញ។ របាយការណ៍បានបន្ថែមទៀតថាការអនុញ្ញាតឱ្យកីឡាករវ័យ ២៨ ឆ្នាំរូបនេះចាកចេញគឺមិនមែនជាជម្រើសរបស់ក្លឹបនោះទេ ពីព្រោះប្រសិនបើពួកគេលក់កីឡាកររូបនេះនៅទីផ្សារខាងក៏ពួកមិនអាចទទួលបាននូវតម្លៃក្បែរ៨៩លានផោនដែលពួកគេបានចំណាយលើកីឡាករអន្តរបារាំងរូបនេះដែរ៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)