• សេអ៊ូល បញ្ជូនសំណើរដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះអូឡាំពិកឆ្នាំ២០៣២ ជាមួយកូរ៉េខាងជើង
    កីឡាផ្សេងៗ 3 weeks ago 76 Views

    បរទេស៖ រដ្ឋធានី​សេ​អ៊ូល របស់​កូរ៉េ​ខាង​ត្បូង បាន​បញ្ជាក់​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា ខ្លួន​បាន​បញ្ជូន​សំណើ​​មួយ​ដើម្បី​ធ្វើ​ជាម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​អូឡាំ​ឆ្នាំ​២០២៣ ជាមួយ​នឹង​រដ្ឋធានី​ព្យុង​យ៉ាង របស់​កូរ៉េ​ខាង​ជើង ទៅកាន់គណៈ​កម្មា​ធិការ​អូឡាំ​ពិក​អន្តរ​ជាតិ (IOC) ក្នុង​កិច្ច​ខិត​​ខំ​ដើម្បី​រក្សា​ក្តី​សង្ឃឹម​របស់​ខ្លួន បើ​ទោះ​បី​​ទីក្រុង Brisbane ជា​បេក្ខ​​ភាព​​ឈាន​មុខ​គេ​ក៏ដោយ​។

    IOC បាន​ជ្រើស​រើស​យក​រដ្ឋ​ធានី​នៃ​ប្រទេស​​អូស្ត្រាលី​នេះ​រួច​ជាស្រេច ជា​ដៃគូសហ​ការ ដើម្បី​ធ្វើ​ជាម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​នេះ​។ លោក Moon Jae-in ប្រធា​នា​ធិបតី​កូរ៉េ​ខាង​ត្បូង និង​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង បាន​ឯក​ភាព​គ្នា​ដើម្បី​ដាក់​សំណើ​ធ្វើ​ជាម្ចាស់ផ្ទះ​អូឡាំ​ពិក​រួម​គ្នា ក្នុង​កិច្ច​ប្រជុំ​របស់​ពួកគេ​​នៅ​ទីក្រុង​ព្យុង​យ៉ាង កាលពី​ចុង​ឆ្នាំ​២០១៨​​។ ប៉ុន្តែ ទំនាក់ទំនងរវាង​ប្រទេស​ទាំង​២ មាន​ភាព​ប្រេះ​ស្រាំ បើ​គិត​ចាប់​តាំងពី​ជំនួប​កំពូល​មួយ​ជាមួយនឹង​លោក​គឹម និងអតីត​​ប្រធា​នា​ធិបតី​សហ​រដ្ឋ​អាមេរិកលោក Donald Trump កាល​ពីឆ្នាំ​២០១៩ បាន​ទទួល​បរា​ជ័យ ទៅលើ​ការ​បញ្ចប់​កម្មវិធី​អាវុធ​នុយ​ក្លេ​អែរ​របស់​កូរ៉េ​ខាង​ជើង ដែល​ពេលនោះ លោក Moon បាន​សុំ​ខ្លួន​ដើរ​តួនាទី​ជា​អ្នក​សម្រប​សម្រួល​។

    រដ្ឋ​ធានី​សេ​អ៊ូល​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «រដ្ឋា​ភិបាល​ បាន​បញ្ជូន​សំណើផ្លូវ​ការ​​របស់​ខ្លួន និង​ត្រូវ​តែ​ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះ​អូឡាំពិក ដើម្បី​បញ្ជាក់​ថា ខ្លួន​ដឹង​ច្បាស់​ពី​ទស្សន​វិស័យ​របស់ IOC ដែល​ចង់​ឲ្យ​ពិភព​លោក​មាន​សន្តិ​ភាព​តាមរយៈ​កីឡា​»​៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts