• លោក Lampard ទទួលបានការចាប់អារម្មណ៍ពីក្រុមជម្រើសជាតិមួយ
    បាល់ទាត់អន្តរជាតិ 1 month ago 1283 Views

    ​បរទេស៖ អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីសម្រាំងជាបេក្ខភាព​ ដើម្បីក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំ (U-21)។

    Frank Lampard: Chelsea boss defends Premier League players amid celebration  criticism | Football News | Sky Sports

    គេហទំព័រ Mail Online បានចុះផ្សាយថាអតីតគ្រូបង្វឹកក្លឹប Derby Country រូបនេះគឺជាបេក្ខជនដ៏​មានសក្តា​នុពល​​ ដើម្បីជំនួសតំណែងរបស់លោក Boothroyd  ក្រោយពីរូបលោកបាត់​បង់តួនាទី​នៅ​ចុងខែមករាឆ្នាំ២០២១កន្លងទៅ។​ គ្រូបង្វឹកបច្ចុប្បន្នលោក Aidy Boothroyd រំពឹងថានឹងចាកចេញពីតួនាទីនៅរដូវក្តៅនេះនៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់ ស្របពេលសមាគមបាល់ទាត់អង់គ្លេស FA កំពុងពិចារណាជ្រើសយកបេក្ខភាពគ្រូបង្វឹកដើម្បីមកដឹកនាំបន្ត។

    Frank Lampard Is Building A Title Contender At Chelsea

    ក្រុម U-21 អង់គ្លេសធ្វើមិនបានល្អទេសម្រាប់ការប្រកួតជម្រុះត្រៀម ចូលរួមព្រឹត្តការណ៏ប្រកួត European Championship  ក្រោយចាញ់U-21 ព័រទុយហ្គាល់ ២ទល់និង០ កាលពីថ្ងៃអាទិត្យមានន័យថាក្រុមរបស់លោក Boothroyd កំពុងស្ថិតក្នុងដំណាក់មិនអាចឆ្លងផុតវគ្គជម្រុះតាមពូលបានទេ៕

     

    ប្រភពព័ត៍មាន៖ Metro

  • Loading...
  • Recent Posts