បរទេស៖ កីឡាករ Lewis Hamilton បានបង្ហាញពីទេពកោសល្យនៃការបើកបរដ៏គួរឲ្យភ្ញាក់ផ្អើលមួយផ្សេងទៀត កាលពីថ្ងៃអាទិត្យ ដើម្បីរារាំងការប្រជែងពីសំណាក់កីឡាករ Max Verstappen និងដើម្បីឈ្នះការប្រណាំងបើករដូវកាល Bahrain Grand Prix ដ៏រំភើប។
ម្ចាស់ការពារជើងឯកពិភពលោក៧សម័យកាលរូបនេះ បានការពារការនាំមុខរបស់ខ្លួនតាមរយៈការប្រើប្រាស់ជំនាញដ៏ពិសេសរបស់ខ្លួន នៅក្នុងការប្រណាំងប៉ុន្មានជុំចុងក្រោយ ជាមួយនឹងរថយន្ត Mercedes ដើម្បីរារាំងពីការប្រជែងពីសំណាក់កីឡាកររបស់ក្រុម Red Bull និងដើម្បីឈ្នះការប្រណាំងជាលើកទី៩៦របស់គេ។ Hamilton បាននាំមុខក្នុងថិរវេលា០,៧វិនាទី លើកីឡាករហូឡង់ Verstappen ដែលត្រូវបានបង្ខំឲ្យបោះបង់ការនាំមុខរបស់ខ្លួន នៅជិតបញ្ចប់ការប្រកួត ក្រោយពីបានជែងនាំមុខលើម្ចាស់ការពារតំណែងជើងឯក ប៉ុន្តែ បែរជាបើកធ្លាក់ផ្លូវ និងហួសខ្សែបន្ទាត់កំណត់។
Hamilton បាននិយាយទាំងក្តីរីករាយថា៖ «ជាដំបូង ខ្ញុំអាចនិយាយបានថា នេះគឺជាលើកទី១ហើយដែលខ្ញុំបានឃើញអ្នកគាំទ្រក្នុងរយៈពេលជាយូរមកនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)