បរទេស៖ ខ្សែប្រយុទ្ធរបស់ក្លិប AC Milan គឺកីឡាករ Zlatan Ibrahimovic បានបញ្ជាក់ថាគាត់មានភាពវិជ្ជមានចំពោះការរំពឹងទុកក្នុងការចុះកុងត្រាថ្មីជាមួយ Rossoneri ។
កីឡាករវ័យ ៣៩ ឆ្នាំរូបនេះទើបតែជួបនឹងបញ្ហារបួសកាលប៉ុន្មានខែថ្មីៗនេះទេ ប៉ុន្តែទោះបីជាយ៉ាងណាសមត្ថភាពនៃការរកគ្រាប់បាល់របស់គាត់នៅតែមិនចុះខ្សោយឡើយ ដោយគាត់អាចរកបាន ១៥ គ្រាប់ក្នុង ១៥ ប្រកួតនៃក្របខ័ណ្ឌ Serie A សម្រាប់ក្រុមរបស់លោក Stefano Pioli។ កិច្ចសន្យារបស់ Ibrahimovic នៅ San Siro នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែគេរំពឹងទុកថាខ្សែប្រយុទ្ធរូបនេះនឹងបន្តកុងត្រាថ្មី។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអតីតកីឡាកររបស់ក្រុម Barcelona និង Manchester United រូបនេះបាននិយាយថា៖ «ខ្ញុំពិតជាមានអារម្មណ៍ល្អនៅក្លឹប AC Milan ហើយខ្ញុំមានភាពវិជ្ជមានចំពោះការបន្តកិច្ចសន្យារបស់ខ្ញុំ។ ខ្ញុំចង់បន្តនៅ Milan ។ គម្រោងនេះពិតជាគួរឱ្យរំភើបណាស់»។ ខ្សែប្រយុទ្ធជើងចាស់រូបនេះកំពុងត្រៀមខ្លួនសម្រាប់ការវិលត្រឡប់ទៅកាន់ក្រុមជម្រើសជាតិស៊ុយអែតវិញបន្ទាប់ពីអវត្តមានរយៈពេល ៤ ឆ្នាំដោយចាប់ផ្តើមជាមួយនឹងការប្រកួតជម្រុះ World Cup នៅថ្ងៃព្រហស្បតិ៍នេះទល់នឹង Georgia៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស