• Banner Banner Banner Banner Banner Banner
  • Zlatan រំភើបរហូតស្រក់ទឹកភ្នែក ក្រោយវិលទៅក្រុមជម្រើសជាតិវិញ
    បាល់ទាត់អន្តរជាតិ 1 year ago 409 Views

    បរទេស៖ ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ Zlatan Ibrahimovic បាន​រំភើប​រហូត​ស្រក់​ទឹកភ្នែក ក្រោយពី​រូប​គេ​ត្រៀម​បង្ហាញ​ខ្លួន​សម្រាប់ក្រុម​បាល់ទាត់ជម្រើស​ជាតិ​ស៊ុយ​អែត​ក្នុង​ពេល​ឆាប់​ៗ​នេះ ក្នុងការ​ប្រកួតជម្រុះ World Cup បន្ទាប់​ពី​ចាក​ចេញពី​ការ​ប្រកួត​អន្តរ​ជាតិ​ជិត​៤​ឆ្នាំ​។

    ជាមួយ​គ្នានេះ រូប​គេ​បាន​បញ្ជាក់ថាកូន​ប្រុស​របស់​គេ​មិន​ចង់​​ឲ្យ​រូប​គេ​ចាក​ចេញពី​ផ្ទះ​ដើម្បីចូលរួម​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ឡើយ​។ កីឡាករវ័យ​៣៩​ឆ្នាំ​​រូបនេះ ដែល​បាន​ចាក​ចេញពីក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ បន្ទាប់​ពី Euro ឆ្នាំ​២០១៦​នោះ បាន​យំ​ខ្សិប​ខ្សួល នៅពេល​ដែល​ត្រូវ​បាន​គេ​ចោទ​សួរ​ថា តើ​កូន​ប្រុស​របស់​គេ​គឺ Maximilian វ័យ​១៤​ឆ្នាំ និង Vincent វ័យ​១២​ឆ្នាំ បាន​គិត​បែប​ណា​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គេ​ក្នុង​ការ​ឆ្លើយ​តប​ទៅនឹងការ​កោះហៅ​ឲ្យ​វិល​ទៅ​ប្រកួតក្នុងក្រុម​ជម្រើស​ជាតិ​វិញ​។

    នៅមុន​ពេលស្រក់​ទឹកភ្នែក២-៣ដំណក់ ដោយ​សារ​តែ​រូប​គេមាន​អារម្មណ៍​រំ​ជួល​ចិត្តចំពោះ​​ការ​វិល​ទៅ​កាន់ក្រុម​ជម្រើស​ជាតិ​វិញ ក្នុង​ពេល​​និយាយ​ពី​មុខ​ក្រុម​បណ្តាញ​​សារ​ព័ត៌​មាន​ជាលើកដំបូង​របស់​គេ ចាប់​តាំងពី​ពីការ​កោះ​ហៅ​ឲ្យ​ចូល​ក្នុងក្រុម​របស់​លោក Janne Andersson កីឡាករ Ibrahimovic បាន​ប្រាប់សន្និ​សីទ​សារ​ព័ត៌​មាន​ថា៖ «Vincent បាន​យំ​ពេល​ដែល​ខ្ញុំ​បាន​ចាក​ចេញ​ពី​គេ​»​៕

     

    ប្រភព​ព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts