• ប្រធានគណៈកម្មការវេជ្ជសាស្រ្តប្រចាំផ្នែកកីឡា បានស្លាប់ ដោយសារជំងឺកូវីដ១៩
    កីឡាផ្សេងៗ 1 month ago 64 Views

    ​លោក​វេជ្ជបណ្ជិត ស្តើង ជា ដែល​ជា​ប្រធាន​គណៈកម្មការ​វេជ្ជសាស្រ្ត និង​វិទ្យា​សាស្រ្តនកីឡា អមគណៈកម្មាធិការជាតិ​អូឡាំ​ពិកកម្ពុជា ​បាន​ទទួល​មរភាព កាល​ពី​ព្រឹក​ម៉ោង​៨ ថ្ងៃចន្ទ​នេះ ហើយ​​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា បុរស​វ័យ​៧៥​ឆ្នាំ​រូបនេះ បាន​ស្លាប់ ដោយ​សារ​ជំងឺ​កូវីស១៩។

    ​ប្រធាន​គណៈកម្មាធិការជាតិ​អូឡាំ​ពិក​កម្ពុជា លោក ថោន ខុន បាន​ចាត់ទុក​ការ​បាត់បង់​ជីវិត​របស់​លោក​វេជ្ជបណ្ឌិត ស្តើង ជា ថា​ជាការ​បាត់​បង់សកម្មជន និង​អ្នក​មាន​គុណូបការៈ​ចំពោះ​ចលនា​អូឡាំ​ពិក ហើយជាមួយ​គ្នា​ថ្នាក់​ដឹកនាំ​នៅ​តាម​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ ព្រម​ទាំង​គ្រូ​បង្វឹក និង​ក្រុម​អត្តពលិក​​ សុទ្ធ​តែ​បាន​ង្ហោះ​សារ​ បង្ហាញ​ការ​សោក​ស្តាយ ចំពោះការ​ស្លាប់របស់​លោក​វេជ្ជបណ្ឌិត ស្តើង ជា។

    លោក​វេជ្ជបណ្ឌិត ស្តើង ជា បាន​លះ​បង់ទាំង​កម្លាំង​កាយ និងពេល​វេលា ដើម្បី​ចូល​រួម នៅ​ក្នុង​សកម្ម​ភាព​កីឡា ពិសេស​ក្រុម​កីឡាជំនាញ​ ឬ​ក្រុមជម្រើសជាតិ ព្រោះ​លោក​ជា​អ្នក​ជំនាញ និង​ជា​គ្រូ​ឧទ្ទេស​ដ៏​សំខាន់ ដែល​តែងតែ​មាន​វត្ត​មាន នៅ​ក្នុងការ​បើក​វគ្គ​បណ្តោះ​បណ្តាល ឬ​សិក្ខាសិលា ដែល​មានការ​ទាក់​ទង​ទៅនឹង​ការ​ប្រើប្រាស់​សារធាតុ​លើស​កម្លាំង (ដូពីង)។

    បន្ថែម​លើ​ការ​ងារ​ផ្នែក​កីឡា​នេះ លោក ស្តើង ជា ក៏​ជា​​គ្រូ​ពេទ្យ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ និង​ជា​អនុ​ប្រធាន​ការិយា​ល័យ​បច្ចេក​ទេស ហើយក្នុង​រយៈ​ពេល​ចុង​ក្រោយនេះ លោក ស្តើង ជា ​បាន​ក្លាយ​​ជា​ទី​ប្រឹក្សា​វិទ្យា​ស្ថាន​វិទ្យា​សាស្រ្ត​សុខា​ភិបាល​ខេមរ​ភូមិន្ទ និង​ជា​ប្រធាន​អាសន:​រោគ​កុមារ ​នៅ​សាកល​វិទ្យា​ល័យ​អន្តរជាតិ ផង​ដែរ។

    យ៉ាង​ណា​មិញជុំវិញ​ការ​ស្លាប់​របស់​លោក ស្តើង ជា ​ត្រូវបាន​ក្រសួង​សុខាភិបាល ធ្វើ​សេចក្តី​សន្និដ្ឋាន នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន នៅ​ថ្ងៃ​ចន្ទ នេះ​ថា៖​ «អ្នក​ជំងឺ (​លោក​វេជ្ជបណ្ដិត ស្តើង ជា) បាន​ស្លាប់ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​៨ព្រឹក ដោយខ្សោយសួតធ្ងន់​ធ្ងរ​​ខ្លាំង និង​រលកសួត​សង​ខាង​ធ្ងន់ធ្ងរ ដោយសារ​ជំងឺ​កូវីដ​១៩»៕

  • Loading...
  • Recent Posts