• លោក Tuchel ថានឹងព្យាយាមអោយក្រុមដ៏ទៃញញើតពីសមត្ថភាពរបស់ Chelsea
    បាល់ទាត់អន្តរជាតិ 3 months ago 492 Views

    បរទេស៖ លោក Thomas Tuchel ជឿជាក់ថាទម្រង់លេងថ្មីរបស់ក្រុម និងអាចនាំពួកគេបោះជំហ៊ានឈានចូលទៅកាន់តែល្អប្រសើរក្នុងនាមជាបេក្ខភាពប្រកួតប្រជែងពានរង្វាន់ទ្វីបអឺរ៉ុបនាពេលនេះ។

    Thomas Tuchel sets out Chelsea approach and admits PSG exit has complicated family life | Football News | Sky Sports

    គ្រាប់បាល់២គ្រាប់របស់ Hakim Ziyech និង Emerson Palmieri បាននាំក្រុមតោខៀវ Chelsea យកឈ្នះ Atletico Madrid ដែលនៅសល់កីឡាករតែ ១០ នាក់ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ​កាលពីថ្ងៃពុធនៅឯ Stamford Bridge។សរុបមកទាំង២ប្រកួត Chelsea រកបាន៣គ្រាប់ដើម្បីទម្លាក់ក្រុម កំពូលតារាង La Liga ដើម្បីឈានទៅប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រជាលើកទី ១ របស់ពួកគេចាប់តាំងពីឆ្នាំ ២០១៤  ស្របពេលលោក Tuchel បានចាប់ផ្តើមការមិនស្គាល់ចាញ់ ដល់ទៅ ១៣ ប្រកួតហើយ។

    N'Golo Kante Still A Force To Be Reckoned With, Says Chelsea's Thomas Tuchel | Football News

    ជាមួយនិងការទន្ទឹងរង់ចាំលទ្ធផល ចាប់ឆ្នោតវគ្គ ៨ ក្រុមចុងក្រោយដែលត្រូវធ្វើឡើងនៅថ្ងៃសុក្រលោក Tuchel បាន​ទទូចអោយកូនក្រុមទាំងអស់ មិនត្រូវខ្លាចរអារក្រុមណាមួយដែលត្រូវប្រឈមនោះទេ។ អ្នកចាត់ការទូទៅសញ្ជាតិ អាឡឺម៉ង់​បន្តសាទរចំពោះស្មារតីលេងរបស់ក្រុមគឺមានសារៈសំខាន់សម្រាប់ឱកាសប្រកួតដណ្តើមពានកំពូលទ្វីបអឺរ៉ុបមួយនេះ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts