• Banner Banner Banner Banner Banner Banner
  • Zlatan ត្រលប់ទៅជួយជម្រើសជាតិរបស់ខ្លួនវិញ ក្រោយប្រកាសចូលនិវត្តន៍បាន៥ឆ្នាំ
    បាល់ទាត់អន្តរជាតិ 1 year ago 301 Views

    បរទេស៖ កីឡាករមានកំនត់ត្រារកគ្រាប់បាល់បានច្រើនបំផុតសម្រាប់ស៊ុយអែតគឺខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic ត្រូវ​បានក្រុមជម្រើសជាតិកោះហៅអោយមកជួយក្រុមសាជាថ្មី ពោលគឺ៥ ឆ្នាំបន្ទាប់ពីអតីតខ្សែប្រយុទ្ ធPSG, Man Utd ​និង Barcelona រូបនេះប្រកាសចូលនិវត្តន៍រួចមក។

    Boost for AC Milan as Ibrahimovic set to face Man Utd after returning to  training | Goal.com

    បច្ចុប្បន្នទោះបីជាមានវ័យជ្រេដល់ទៅ ៣៩ ឆ្នាំទៅហើយក្តី ប៉ុន្តែកីឡាករដែលចាប់ផ្តើមអាជីពដំបូងជាមួយក្រុម Malmo រូបនេះរកបានគ្រាប់បាល់ ៦២ គ្រាប់ក្នុងការប្រកួតលក្ខណៈអន្តរជាតិសម្រាប់ស៊ុតអ៊ែតចំនួន ១១៦ប្រកួត មុនពេល​សម្រេច​ចិត្តលាឈប់ក្រោយពីមិនអាចជួយក្រុមឆ្លងផុតវគ្គជម្រុះក្នុងពូលសម្រាប់ព្រឹត្តការណ៏ពានរង្វាន់ទ្វីបអឺរ៉ុប Euro ២០១៦ រួច​មក។

    LeBron James criticized by Zlatan Ibrahimovic for discussing politics

    ខ្សែប្រយុទ្ធដែលមានជំនាញអាចប្រើប្រាស់ជើងឆ្វេងនិងស្តាំរូបនេះផងដែរធ្លាប់បានបង្ហើបអំពីឪកាសវិលត្រលប់មកជួយជម្រើសជាតិកំលុងពេលផ្តល់បទសម្ភាសន៍ជាមួយសារពត៌មាននៅក្នុងខែវិច្ឆិកាឆ្នាំ ២០២០។ ខណៈដែលគ្រូបង្វឹក​ជម្រើសជាតិ​ ស៊ុយអែតលោក Janne Andersson ក្រោយមកក៏បានធ្វើដំណើរទៅកាន់ទីក្រុងមីឡានប្រទេសអ៊ីតាលី ដើម្បី​បើកកិច្ចពិភាក្សាជាមួយ Zlatan ពេលនោះតែម្តង។ យ៉ាងណាមិញ  Ibrahimovic រកបាន ១៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១៤ ប្រកួត​នៅលីកកំពូឡអ៊ីតាលី Serie A សម្រាប់រដូវកាលនេះ៕

     

    ប្រភពព័ត៍មាន៖ BBC

  • Loading...
  • Recent Posts