• លាភ រដ្ឋា៖ ខ្ញុំឃុំខ្លួន១៤ថ្ងៃ ដោយការស្ម័គ្រចិត្ត មិនមែនខ្ញុំបានឆ្លងជំងឺកូវីដ នោះទេ
    ប្រដាល់ក្នុងស្រុក 1 month ago 76 Views

    ស្រប​ពេល​បុគ្គ​លិក និងអ្នក​សិល្បៈ ដែល​ធ្វើការ​ងារ​នៅទូរទស្សន៍​ហង្សមាស មួយចំនួន បាន​ឆ្លងកូវីដ​១៩ ហើយ​មួយចំនួន​ទៀត ត្រូវបាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក ដើម្បី​ពិនិត្យ និងតាម​ដាន​អាការៈសុខភាព​នោះ អ្នក​លេងកណ្តាប់​ដៃ លាភ រដ្ឋា ក៏​ត្រូវបាន​គេ​ចោទ និងយល់​ច្រឡំថា បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ផងដែរ។

    ​ការ​ចោទ​ប្រកាន់​នេះ ក៏​ព្រោះ​តែ លាភ រដ្ឋា ​​បាន​ឡើង​ប្រកួត​នៅ​សង្វៀន​ហង្ស​មាស​នេះ កាល​ពី​ថ្ងៃសៅរ៍ គឺ​ប្រកួតចាញ់ ម៉ន សាម៉េត ហើយ​នៅ​ពេល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ស្រុក​កំណើត និង​បាន​ឃុំ​ខ្លួន ឬ​ធ្វើ​ចត្តាឡីស័ក​ចំនួន​១៤​ថ្ងៃ​នោះ បាន​បង្កឱ្យ​មានការ​ភ្ជាក់​ផ្អើល ព្រម​ទាំង​បាន​ចោទ លាភ រដ្ឋា និង​អ្នក​នៅ​ក្លិបដីឡូតិ៍មាន​រិទ្ធ​ខេត្តបន្ទាយមានជ័យ ថា បាន​កើត ឬ​ឆ្លង​ជំងឺកូវីដ​១៩។

    ជាមួយ​ការ​ចោទ​ប្រកាន់នេះ លាភ រដ្ឋា ​កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ បាន​សរសេរ​បង្ហោះ​បក​ស្រាយ​នៅ​លើ​ហ្វេសប៊ុក (លាភរដ្ឋា ស្វាយចេក)​របស់​ខ្លួន​ថា៖​«ខ្ញុំបាទ ឈ្មោះ លាភ រដ្ជា នៅភូមិខ្វាវកើត ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ខ្ញុំ​បាទ​ មក​​បក​ស្រាយ​នៅ​ពាក្យ​គេ​ចោទថា ក្លិប​របស់​ខ្ញុំ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​តាមពិត គឺ​អត់​មាន​អ្នក​ឆ្លង​ទេ»។

    លាភ រដ្ឋា បាន​បន្ត​ថា៖​ «ខ្ញុំ​ទើប​មក​ពី ​ភ្នំពេញ ​ហើយ​ ខ្ញុំ​បានឭ​គេ​ថា ​នៅ​ភ្នំពេញ​ មាន​អ្នក​ឆ្លង​ជំងឺកូវីដ​១៩​ច្រើន ​ដូច្នេះ​ហើយ ​ខ្ញុំ​ខ្លាច ​ហើយ​ក៏​មិន​ទុក​ចិត្ត​។ ​ខ្ញុំ​ក៏​​បាន​ស្ម័គ្រ​ចិត្ត​ចូល​ឃុំ​ខ្លួន​១៤​ថ្ងៃ​ ដោយ​ខ្លួន​ឯង​ទេ ដើម្បី​ឱ្យ​ទុក​ចិត្ត​ថា ​អត់​បាន​កើតអី​មែន ​ហើយ​ក៏​មិន​មាន​អ្នក​ចាប់​ឬ​បង្ខំ​ខ្ញុំ​​នោះ​ដែរ។ ខ្ញុំ​មិន​មែន​​​ឆ្លង​កូវីដ​១៩ និង​​បាន​ចូល​មក​ឃុំ​ខ្លួន ​ដូច​ពាក្យ​គេ​និយាយ​នោះ​ទេ​ប៉ុន្តែ​ការ​ចូល​ឃុំ​ខ្លួននេះ គឺ​​ខ្ញុំ​ចូល​ដោយ​ស្ម័គ្រ​ចិត្ត ព្រោះ​ខ្ញុំ​ទើប​មក​ពី​ភ្នំពេញ សូម​ពុក​ម៉ែប​ង​ប្អូន​កុំ​យល់​ច្រឡំ​ សូមអរគុណ»៕

  • Loading...
  • Recent Posts