• Gary Neville៖ Man Utd កំពុងត្រលប់ទៅរកការប្រជែងចំណាត់ថ្នាក់ Top 4
    បាល់ទាត់អន្តរជាតិ 5 months ago 327 Views

    បរទេស៖ អតីតខ្សែការពារប្រវត្តិសាស្រ្តក្រុមបិសាចក្រហម Man United លោក Gary Neville ជឿជាក់ថាក្រុមបិសាចក្រហមកំពុងថយទៅប្រជែងក្នុងតំណែងក្រុមកំពូលតារាងទាំង៤ បន្ទាប់ពីមិនអាចផ្តួលក្រុមម្ចាស់ផ្ទះ Crystal Palace កាលពី​យប់ថ្ងៃពុធ​។

    Gary Neville: More leadership and action needed to eradicate racial  injustice in football | Football News | Sky Sports

    ​Neville បានបញ្ជាក់ប្រាប់គេហទំព័រ Sky Sports ថា៖ «ជារឿងដែលជាការមន្ទិលសង្ស័យ ហើយពួកគេនិងមិនអាចនិង​បញ្ចប់រដូវ​កាល​ក្នុង​ចំណាត់ថ្នាក់ Top ៤ ឡើយបើសិន​​ជាមិនខិតខំប្រឹងប្រែងនិងធ្វេសប្រហែសបែបនេះ»។

    Gary Neville interview: 'People criticise United's style of football now -  but between 2003 and 2006 we were pretty average'

    គួរកត់សម្គាល់ថាមួយថ្ងៃបន្ទាប់ពីគូប្រជែងគឺក្រុមកំពូលតារាង Man City រកបានជ័យជំនះ ២១ ប្រកួតចុង​ក្រោយជាប់គ្នាដើម្បីបង្កើនគម្លាត ១៥ ពិន្ទុពោលគឺដាច់ឆ្ងាយគួរសម បន្ទាប់ពី Man Utd បានត្រឹមតែខកចិត្តក្រោយស្មើ៣ដង និងឈ្នះតែ១ប្រកួត​គត់ក្នុងចំណោម ៥ប្រកួត​ចុងក្រោយ។ មួយវិញទៀតការប្រកួតដ៏សំខាន់រវាងក្លឹបធំពីរទៀតគឺ Liverpool និងបើកទ្វារកីឡាដ្ឋាន Anfield ដើម្បី ធ្វើជាម្ចាស់ផ្ទះ Chelsea នៅយប់ថ្ងៃព្រហស្បតិ៍នេះស្របពេលក្រុមទាំងពីរមានបំណងកាត់បន្ថយ​គម្លាត​​ពីក្រុមលោក Ole Gunnar Solskjaer ខណៈ Liverpool ឈរនៅលេខរៀងទី៦មានគម្លាត៨ពិន្ទុ ខណៈ Chelsea មាន៧ពិន្ទុប៉ុណ្ណោះ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts