• Man Utd និង Arsenal ដឹកដៃគ្នាទៅវគ្គ១៦ក្រុម ខណៈ Leicester ធ្លាក់ចេញ (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 2 months ago 1258 Views

    បរទេស៖ ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​គ្រាប់​បាល់​ឈ្នះ​នៅ​​ជិត​បញ្ចប់​ការ​ប្រកួត​ផង​ដែរ ខណៈ​ដែលក្រុម Arsenal បាន​ឈ្នះកៅអី​ទៅលេងក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ក្រប​ខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពី​ដណ្តើម​បាន​ជ័យ​ជម្ន​ក្នុងលទ្ធ​ផល ៣-២ លើក្រុម Benfica ក្នុង​ប្រទេសក្រិក ស្រប​ពេល​ដែលក្រុម Manchester United និង Rangers ក៏​បាន​ឈាន​ទៅ​វគ្គ​បន្ត​យ៉ាង​ងាយ​ផ​ងដែរ​​។

    Aubameyang បាន​ប្រាប់​ទូរ​ទស្សន៍ BT Sport ថា៖ «គ្រប់គ្នា​ពិត​ជា​រីក​រាយ​ណាស់នៅ​រាត្រី​នេះ​។ នេះ​គឺ​ជា​អ្វី​ដែល​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ថាម​ពល​ជា​រៀង​រាល់​ថ្ងៃ រៀន​ពី​កំហុស​ពីមុន និង​បង្វែរ​ទៅ​ជា​ភាព​ខ្លាំង​»​។ Man United បាន​ឈ្នះ​កៅអី​របស់​ខ្លួន​ទៅកាន់​​ការ​ចាប់​ឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយពី​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០ នៅ​លើ​ទឹកដីខ្លួន​ឯង​ពេល​ប្រកួត​ជាមួយនឹងក្រុម Real Sociedad បន្ទាប់​ពី​បាន​ឈ្នះ​ការ​ប្រកួត​កាលពី​ជើង​ទី​១ក្នុងលទ្ធ​ផល ៤-០​ ក្នុង​ប្រទេស​អ៊ី​តាលី​។

    ដោយឡែក ក្រុម Leicester City ដែល​កំពុង​តែ​ដេញ​តាម​ពីក្រោយ​ក្រុម Man United នៅលើ​តារាងក្រ​ប​ខ័ណ្ឌ Premier League ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​តិច​ជាង​នោះ  បាន​ធ្លាក់​ចេញ​ទាំង​ខក​ចិត្ត ក្រោយពី​បាន​រង​បរា​ជ័យ​ក្នុង​លទ្ធផល ២-០ លើ​ទឹកដីខ្លួន​ឯង​ក្រោមស្នា​ដៃក្រុម​ម្ចាស់​ជើង​ឯក​របស់​ឆែក Slavia Prague៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts