បរទេស៖ អតីតខ្សែការពារក្រុមបិសាចក្រហម Man United លោក Rio Ferdinand បានបញ្ជាក់ប្រាប់ថារូបលោកតែងតែមានអារម្មណ៏ខកចិត្តនៅពេលទស្សនាការរបស់ខ្សែប្រយុទ្ធ ក្រុមតោខៀវ Chelsea កីឡាករ Timo Werner។
Ferdinand បានប្រាប់គេហទំព័រ BT Sport ថា៖ «នៅពេលដែលWerner មានឪកាសអូសបាល់ទៅតំបន់គ្រោះថ្នាក់ដើម្បីបញ្ចប់ទី គាត់មិនអាចធ្វើអីបាន និងមើលទៅហាក់បីដូចជាពិបាកសម្រេចចិត្ត។ ផ្ទុយទៅវិញភាគច្រើន គាត់បានធ្វើអោយអ្នកចាំទីជួយសង្គ្រោះបាន។មួយវិញទៀតការប្រើប្រាស់ល្បឿនរបស់គាត់គឺពេលខ្លះលឿនច្រើនជាងយឺត និងមិនស៊ីសង្វាក់គ្នា»។
Werner នៅតែមិនអាចរកគ្រាប់បាល់សម្រាប់ក្រុម Chelsea ពេលផ្តួល Atletico Madrid ក្នុងក្របខ័ណ្ឌ Champions League កាលពីរាត្រីថ្ងៃអង្គារបានដដែល។ កីឡាករវ័យ ២៤ ឆ្នាំសញ្ជាតិអាឡឺម៉ង់រូបនេះទើបតែរកបាន ១០ គ្រាប់និងបង្កើតឪកាសបញ្ចប់ទី ៩ លើកក្នុងការបង្ហាញខ្លួនចំនួន ៣៤ ប្រកួតក្រោយផ្ទេរពីក្លឹប RB Leipzig កាលពីដើមរដូវកាល៕
ប្រភពព័ត៍មាន៖ Sportbible
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)