គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ ២០២១ ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី ២៥ ខែ កុម្ភៈ ខាងមុខនេះ ហើយក៏ជាពេលដែលស្ថានព័នជំនាញផ្នែកកីឡាមួយនេះ ត្រូវពិនិត្យមើលរកបញ្ហាប្រឈម និងចំណុចខ្វះខាត ដើម្បីកែសម្រួលតម្រង់ទិស និងស្វែងរកផែនការយុទ្ធសាស្ត្រថ្មីៗ សម្រាប់គោលដៅបន្ត ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្ត។
ជុំវិញ នឹងការធ្វើមហាសន្និបាត ខាងមុខនេះ លោកបណ្ឌិត ថោង ខុន ប្រធាន NOCC បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីពេលថ្មីៗនេះថា យើងបានកំណត់យកថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២១ ដើម្បីធ្វើមហាសន្និបាត ជាមួយដៃគូសហព័ន្ធកីឡាជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត សម្រាប់ត្រៀមឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ»។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានបន្ថែមថា៖ «យើងនឹងពិនិត្យមើលបញ្ហាប្រឈម និងចំណុចខ្វះខាត ដើម្បីកែសម្រួលតម្រង់ទិស និងស្វែងរកផែនការយុទ្ធសាស្ត្រថ្មីៗ សម្រាប់គោលដៅបន្ត ដើម្បីចូលរួមរៀបចំជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) ដោយ CAMSOC បានកំណត់ថា ឆ្នាំ ២០២១ នេះ ជាពេលវេលាចាប់ផ្តើមរៀបចំស៊ីហ្គេម ព្រោះកម្ពុជារង់ចាំកម្មវិធីនេះ អស់រយៈពេលជាង ៦៣ ឆ្នាំ ក្នុងការធ្វើម្ចាស់ផ្ទះ»។
ចំណែក លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានប្រាប់បន្ថែមថា៖ «មហាសន្និបាតរបស់ NOCC នាចុងខែកុម្ភៈនេះ នឹងរំលេចចេញនូវគោលការណ៍ វិធានការ ក៏ដូចជាការសម្រេចចិត្ត នូវគោលនយោបាយមួយចំនួន ដើម្បីបន្តការអភិវឌ្ឍវិស័យកីឡាជាតិ ជាពិសេសលើផ្នែកជំនាញបច្ចេកទេស គុណផលកីឡា គឺសហការរួមជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហព័ន្ធកីឡាជាតិ ក្នុងគោលដៅឈានឆ្ពោះទៅរកប្រសិទ្ធភាពពិតប្រាកដ ចាប់ពីឆ្នាំ ២០២១ រហូតដល់អំឡុងពាក់កណ្តាលឆ្នាំ ២០២៣ ដែលកម្ពុជាទទួលរៀបចំស៊ីហ្គេមលើកទី៣២ តែម្តង»៕
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)