• Chelsea នៅតែបន្តផ្តល់ប្រាក់ខែដល់ Lampard ទោះចែកផ្លូវគ្នាក៏ដោយ
    បាល់ទាត់អន្តរជាតិ 2 months ago 362 Views

    បរទេស៖ ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថាក្រុមតោខៀវ Chelsea លោក Frank Lampard នៅតែបន្តប្រាក់ខែ ៧៥.០០០ ផោនក្នុងមួយសប្តាហ៍ដល់អតីតគ្រូបង្វឹកលោកFrank Lampardជារៀងរាល់ខែ រហូតដល់​ខែកក្កដា​លើកលែងតែរូបលោកត្រូវទៅទទួលការងារដឹកនាំក្លឹបផ្សេងទៀតមុនកាលបរិច្ឆេទខាងលើនេះ។

    Image result for frank lampard

    មាន​ន័យក្លឹបមិនបានបង់ប្រាក់ដែលនៅសល់ដល់អតីតខ្សែបម្រើប្រវត្តិសាស្រ្តរបស់ក្លឹបនោះទេ ដូច្នេះ Lampard និងត្រូវ​ខាតបង់ប្រាក់ប្រមាណសរុបប្រមាណ ១លាន៨សែនផោនប្រសិនបើរូបលោកនិងត្រូវទទួលខុស ត្រូវដឹក​នាំ​​ក្លឹបកាន់តែឆាប់នាពេលខាងមុខនេះនោះ។

    Image result for frank lampard

    គួរបញ្ជាក់ថាក្រុមតោខៀវChelsea បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយអតីតគ្រូបង្វឹកវ័យ៤២ឆ្នាំរូបនេះ ក្រោយ​ពី​ដឹកនាំក្រុម១៨ខែហើយទទួលលទ្ធផលមិនបានល្អរយៈពេល​៥ប្រកួតចុងក្រោយគឺឈ្នះតែម្តងគត់។ Lampard បានចុះ​កិច្ចសន្យារយៈពេល ៣ ឆ្នាំដើម្បីដឹកនាំជំនួសអតីតគ្រូបង្វឹកលោក Maurizio Sarri កាលពីខែកក្កដាឆ្នាំ ២០១៩៕

     

    ប្រភពព័ត៍មាន៖ The Sun

  • Loading...
  • Recent Posts