សហព័ន្ធកីឡាគុនដាវកម្ពុជា បានប្រើពេលត្រឹម១ថ្ងៃ ដើម្បីរៀបចំការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ គឺការលើកយកមកធ្វើនៅសាលបាល់បោះនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នាថ្ងៃសៅរ៍នេះ ប៉ុន្តែអត្តពលិក ដែលជាម្ចាស់ជើងឯក នៅក្នុងការប្រកួតនេះ ក៏មិនទាន់ប្រាកដថា នឹងត្រូវបានជ្រើសរើសជាកីឡាករ កីឡាការិនីជម្រើសជាតិ ក្នុងឆ្នាំ២០២១នេះផងដែរ។
លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា បានប្រាប់ថា ការប្រកួតថ្នាក់ជាតិ លើកនេះ យើងធ្វើ គ្រាន់ជាការបង្រ្គប់ តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ចប់គម្រោងផែនការប្រចាំឆ្នាំ២០២០ ព្រោះយើងបានជួបវិបត្តិជំងឺកូវីដ១៩ ហើយចំនួនក្រុមអត្តពលិកចូលរួម ក៏មានការថយចុះផងដែរ គឺមានត្រឹម៣៥នាក់ មកពី៦ក្លិប។
ការថមថយចំនួនអ្នកចូលរួម ដោយសារវិបត្តិជំងឺកូវីដ១៩នេះ បានធ្វើឲ្យសហព័ន្ធកីឡាគុនដាវកម្ពុជា ឈានដល់ការកែប្រែលក្ខខណ្ឌប្រកួត គឺការបង្រួមវិញ្ញាសាប្រកួតមកសល់ត្រឹម៣វិញ្ញាសា ហើយដាក់កីឡាករ កីឡាការិនី ឱ្យប្រកួតចម្រុះគ្នាតែម្តង។
លោក សុខ អាង បានបញ្ជាក់ថា៖ «កីឡាគុនដាវ មានទាំងអស់ ៣ប្រភេទដាវ ស្មើនឹង១២វិញ្ញាសា គឺជាក្រុម៦វិញ្ញាសា និងជាឯកត្តជន៦វិញ្ញាសា ប៉ុន្តែយើងមិនអាចរៀបចំការប្រកួតជាក្រុមបានទេ ដោយសារតែចំនួនអ្នកចូលរួមតិចពេក ចំណែក៦វិញ្ញាសាឯកត្តជន យើងបានដាក់បញ្ចូលគ្នា នៅសល់ត្រឹម៣វិញ្ញាសា មានន័យថា ការប្រកួតថ្នាក់ជាតិលើកនេះ មានតែ៣វិញ្ញាសាទេ អ៊ីចឹងនៅក្នុងមួយប្រភេទដាវ គឺយើងដាក់កីឡាករ និងកីឡាការិនី ឲ្យប្រកួតចូលគ្នាតែម្តង»។
ជាមួយការកែប្រែលក្ខខណ្ឌប្រកួត ដោយដាក់កីឡាករ កីឡាការិនីឱ្យប្រកួតចម្រុះគ្នា នៅលើត្រឹម៣វិញ្ញាសានេះ ត្រូវបានលោក សុខ អាង ចាត់ទុកថា ជាការផ្តល់ឱកាសឱ្យក្រុមអត្តពលិកនៅមានកម្រិតបច្ចេកទេសស្ទើរ ទទួលបានបទពិសោធថ្មីៗបន្ថែម។ «ចំពោះការប្រកួតនេះ គឺសម្រាប់អ្នក ដែលមានសមត្ថភាពខ្លាំងស្រាប់នោះ គឺគុណភាពប្រហែលជាមិនអាចកើនអីបានទៀតទេ ប៉ុន្តែសម្រាប់អ្នក ដែលមានកម្រិតបច្ចេកទេស នៅតាមពីក្រោយ គឺគាត់នឹងបានប្រកួតជាមួយជើងខ្លាំង ហេតុនេះគាត់នឹងទទួលបានបទពិសោធថ្មីៗ សម្រាប់យកទៅពង្រឹងសមត្ថភាពរបស់ពួកគាត់បន្ថែមទៀត»។
ទោះបីជាយ៉ាងណា សម្រាប់គោលការណ៍ជ្រើសរើសអត្តពលិក ចូលទៅហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ គឺសហព័ន្ធកីឡាគុនដាវកម្ពុជា មានគោលការណ៍ផ្សេងពីសហព័ន្ធផ្សេងទៀត ពោលគឺមិនមែនយក តែលើលទ្ធផល នៅក្នុងការប្រកួតថ្នាក់ជាតិនេះ ដើម្បីសម្រេច ឬផ្តល់អាទិភាពឱ្យអ្នកឈ្នះជើងឯក ជាប់ជាជម្រើសជាតិនោះទេ។
លោក សុខ អាង បញ្ជាក់ថា៖ «យើងព្យាយាមធ្វើទៅតាមគោលការណ៍របស់សហព័ន្ធអន្តរជាតិ មានន័យថា យើងយកការប្រកួតផ្លូវការរបស់សហព័ន្ធ រួមមានការប្រកួត Western Cup និងជើងឯកថ្នាក់ជាតិនេះ ដើម្បីគិតជាចំណាត់ថ្នាក់ (Ranking) ឱ្យពួកគាត់ អ៊ីចឹងយើងមិនកំណត់ថា អ្នកដែលឈ្នះជើងឯកថ្នាក់ជាតិ ត្រូវតែបានជាប់ជាជម្រើសជាតិ នោះទេ សំខាន់ឱ្យតែ Ranking គាត់ខ្ពស់ គឺយើងនឹងយកអ្នកនោះ ទៅចូលជម្រើសជាតិតែម្តង»៕សហព័ន្ធកីឡាគុនដាវកម្ពុជា បានប្រើពេលត្រឹម១ថ្ងៃ ដើម្បីរៀបចំការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ គឺការលើកយកមកធ្វើនៅសាលបាល់បោះនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នាថ្ងៃសៅរ៍នេះ ប៉ុន្តែអត្តពលិក ដែលជាម្ចាស់ជើងឯក នៅក្នុងការប្រកួតនេះ ក៏មិនទាន់ប្រាកដថា នឹងត្រូវបានជ្រើសរើសជាកីឡាករ កីឡាការិនីជម្រើសជាតិ ក្នុងឆ្នាំ២០២១នេះផងដែរ។
លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា បានប្រាប់ថា ការប្រកួតថ្នាក់ជាតិ លើកនេះ យើងធ្វើ គ្រាន់ជាការបង្រ្គប់ តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ចប់គម្រោងផែនការប្រចាំឆ្នាំ២០២០ ព្រោះយើងបានជួបវិបត្តិជំងឺកូវីដ១៩ ហើយចំនួនក្រុមអត្តពលិកចូលរួម ក៏មានការថយចុះផងដែរ គឺមានត្រឹម៣៥នាក់ មកពី៦ក្លិប។
ការថមថយចំនួនអ្នកចូលរួម ដោយសារវិបត្តិជំងឺកូវីដ១៩នេះ បានធ្វើឲ្យសហព័ន្ធកីឡាគុនដាវកម្ពុជា ឈានដល់ការកែប្រែលក្ខខណ្ឌប្រកួត គឺការបង្រួមវិញ្ញាសាប្រកួតមកសល់ត្រឹម៣វិញ្ញាសា ហើយដាក់កីឡាករ កីឡាការិនី ឱ្យប្រកួតចម្រុះគ្នាតែម្តង។
លោក សុខ អាង បានបញ្ជាក់ថា៖ «កីឡាគុនដាវ មានទាំងអស់ ៣ប្រភេទដាវ ស្មើនឹង១២វិញ្ញាសា គឺជាក្រុម៦វិញ្ញាសា និងជាឯកត្តជន៦វិញ្ញាសា ប៉ុន្តែយើងមិនអាចរៀបចំការប្រកួតជាក្រុមបានទេ ដោយសារតែចំនួនអ្នកចូលរួមតិចពេក ចំណែក៦វិញ្ញាសាឯកត្តជន យើងបានដាក់បញ្ចូលគ្នា នៅសល់ត្រឹម៣វិញ្ញាសា មានន័យថា ការប្រកួតថ្នាក់ជាតិលើកនេះ មានតែ៣វិញ្ញាសាទេ អ៊ីចឹងនៅក្នុងមួយប្រភេទដាវ គឺយើងដាក់កីឡាករ និងកីឡាការិនី ឲ្យប្រកួតចូលគ្នាតែម្តង»។
ជាមួយការកែប្រែលក្ខខណ្ឌប្រកួត ដោយដាក់កីឡាករ កីឡាការិនីឱ្យប្រកួតចម្រុះគ្នា នៅលើត្រឹម៣វិញ្ញាសានេះ ត្រូវបានលោក សុខ អាង ចាត់ទុកថា ជាការផ្តល់ឱកាសឱ្យក្រុមអត្តពលិកនៅមានកម្រិតបច្ចេកទេសស្ទើរ ទទួលបានបទពិសោធថ្មីៗបន្ថែម។ «ចំពោះការប្រកួតនេះ គឺសម្រាប់អ្នក ដែលមានសមត្ថភាពខ្លាំងស្រាប់នោះ គឺគុណភាពប្រហែលជាមិនអាចកើនអីបានទៀតទេ ប៉ុន្តែសម្រាប់អ្នក ដែលមានកម្រិតបច្ចេកទេស នៅតាមពីក្រោយ គឺគាត់នឹងបានប្រកួតជាមួយជើងខ្លាំង ហេតុនេះគាត់នឹងទទួលបានបទពិសោធថ្មីៗ សម្រាប់យកទៅពង្រឹងសមត្ថភាពរបស់ពួកគាត់បន្ថែមទៀត»។
ទោះបីជាយ៉ាងណា សម្រាប់គោលការណ៍ជ្រើសរើសអត្តពលិក ចូលទៅហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ គឺសហព័ន្ធកីឡាគុនដាវកម្ពុជា មានគោលការណ៍ផ្សេងពីសហព័ន្ធផ្សេងទៀត ពោលគឺមិនមែនយក តែលើលទ្ធផល នៅក្នុងការប្រកួតថ្នាក់ជាតិនេះ ដើម្បីសម្រេច ឬផ្តល់អាទិភាពឱ្យអ្នកឈ្នះជើងឯក ជាប់ជាជម្រើសជាតិនោះទេ។
លោក សុខ អាង បញ្ជាក់ថា៖ «យើងព្យាយាមធ្វើទៅតាមគោលការណ៍របស់សហព័ន្ធអន្តរជាតិ មានន័យថា យើងយកការប្រកួតផ្លូវការរបស់សហព័ន្ធ រួមមានការប្រកួត Western Cup និងជើងឯកថ្នាក់ជាតិនេះ ដើម្បីគិតជាចំណាត់ថ្នាក់ (Ranking) ឱ្យពួកគាត់ អ៊ីចឹងយើងមិនកំណត់ថា អ្នកដែលឈ្នះជើងឯកថ្នាក់ជាតិ ត្រូវតែបានជាប់ជាជម្រើសជាតិ នោះទេ សំខាន់ឱ្យតែ Ranking គាត់ខ្ពស់ គឺយើងនឹងយកអ្នកនោះ ទៅចូលជម្រើសជាតិតែម្តង»៕
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)