• ​ក្រុម​អត្តពលិក​​វាយកូន​បាល់ កំពុងប្រកួត​ប្រជែង​គ្នា ដណ្តើម​យកកៅអី ​ទៅប្រកួតស៊ីហ្គេម
    កីឡាផ្សេងៗ 2 months ago 72 Views

    បរទេស៖ ក្រុមកីឡាករ កីឡាការិនី​វាយ​កូន​បាល់​កម្ពុជា នៅទូទាំង​ប្រទេស​កម្ពុជា បាន​នឹងកំពុង​ប្រកួត​ប្រជែង​គ្នា ក្នុង​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​កម្ពុជា​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​២០២០ ដែល​បាន​យក​មក​ធ្វើ​នៅ​លើទី​លាន​វាយកូន​បាល់ នៃ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​ចន្ទ នឹង​គ្រោង​បញ្ចប់ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយ​ប្រើ​ប្រាស់កញ្ចប់ថវិកា​របស់​ក្រសួងអប់រំ យុវជន និងកីឡា។


    សម្រាប់ការ​ប្រកួត​ថ្នាក់ជាតិ លើក​​នេះ មាន​​ក្រុម​អត្តពលិក​ចូលរួមសរុប​​ចំនួន​៤៨​នាក់ (កីឡាការិនី​៤​នាក់​) មក​ពី​១០​រាជធានី-ខេត្ត ក្នុង​នោះ​មាន​​ក្លិប​ខេមរ​ភូមិន្ទ ក្លិប​ឌីវេនខូ ក្លិប​ខេត្ត​​បាត់​ដំបង ក្លិប​ខេត្ត​សៀមរាប ក្លិប​អង្គការ​អរុណរះ ក្លិប​សុខារិទ្ធ ក្លិប​ខេត្ត​កែប ក្លិប​ខេត្ត​កណ្តាល ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្លិប​ខេត្ត​ព្រះវិហារ។
    ​ក្រុមអត្តពលិក​ទាំង​៤៨នាក់នេះ ត្រូវបាន​ដាក់​ឱ្យ​ប្រកួត​ប្រជែង នៅ​លើ​វិញ្ញាសា​ចំនួន​​៤​រួម​មាន វិញ្ញាសា​វាយ​ឯកត្តជន​បុរស ១​នាក់​ទល់​១​នាក់ វិញ្ញាសា​វាយ​ឯកត្តជន​នារី ១​នាក់​ទល់​១​នាក់ វិញ្ញាសា​វាយ​ឯកត្តជន​អាយុ​ក្រោម​១៨​ឆ្នាំ ១​នាក់​ទល់​១​នាក់ និង​វិញ្ញាសា​វាយ​គូ។
    ចំពោះ​គោល​បំណង​សំខាន់ នៃ​​ការ​ប្រកួតនេះ ត្រូវបាន​មន្រ្ទីជំនាញ​របស់សហព័ន្ធ​កីឡាវាយ​កូនបាល់​កម្ពុជា បាន​ប្រាប់ថា ដើម្បី​សម្រិត​សម្រាំង​រក​កីឡាករ កីឡាការិនី ដែល​មានសមត្ថ​ភាព ពិត​ប្រាកដ សម្រាប់​ដាក់​ឲ្យ​ចូល​ហ្វឹកហាត់ នៅ​ក្នុងក្រុម​ជម្រើសជាតិ និងត្រៀម​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​នឹង​​ធ្វើ​នៅ​ចុងឆ្នាំ​២០២១​នេះ។


    លោក ជា ពៅ អគ្គលេខាធិការ​រង​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ​បានប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា៖​«សម្រាប់​​អត្តពលិក ​ដែល​ប្រជែង​បាន​ជើងឯក នៅ​ក្នុងការ​ប្រកួត​ថ្នាក់ជាតិនេះ នឹង​ក្លាយ​ជា​កីឡាករ កីឡា​ការិនី​ជម្រើស​ជាតិ ហើយ​​ក៏នឹ​ង​ក្លាយ​ជា​បេក្ខជន ដែល​ត្រូវ​ត្រៀម​ខ្លួន សម្រាប់​ចូល​រួមការ​ប្រកួត​ស៊ីហ្គេម លើក​ទី៣១ ឆ្នាំ​២០២១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀត​ណាម ផងដែរ»៕

  • Loading...
  • Recent Posts