• ក្រសួងអប់រំ សម្រេចឲ្យ​សហព័ន្ធ​កីឡា​ចំនួន​៤ រៀបចំ​ការ​ប្រកួតជើង​ឯកអាស៊ាន នៅ​ឆ្នាំ​នេះ
    កីឡាផ្សេងៗ 2 months ago 84 Views

    ក្រសួងអប់រំ យុវជន និង​កីឡា ​ បានចេញ​សេចក្តី​ប្រកាស ពីការ​អនុញ្ញាត និងសម្រេច​ឲ្យសហព័ន្ធ​កីឡាជាតិចំនួន​៣ រៀបចំ​ការ​ប្រកួត​កីឡាជ្រើស​រើស​ជើង​ឯក​អាស៊ីអាគ្នេយ៍ (អាស៊ាន) នៅរាជធាន​ភ្នំពេញ ក្នុងអំឡុងខែ​សីហា ខែ​តុលា និងខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ។


    តាមសេចក្តី​ប្រកាស​លេខ​៤៨៩អយក.រពកឡ ចុះ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយមានការ​ចុះ​ហត្ថលេខាឯក​ភាព​ពីសំណាក់​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា​នោះ គឺ​បានអនុញ្ញាត​​ឲ្យសងហព័នន្ធ​កីឡាគុនល្បុក្កតោកម្ពុជា សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ និងសហព័ន្ធ​កីឡា​បាល់បោះ​កម្ពុជា រៀបចំ​ការ​ប្រកួត​កីឡាជ្រើសរើស​ជើង​ឯក​អាស៊ាន នៅ​ឆ្នាំ​២០២១​នេះ។
    សម្រាប់ការ​ប្រកួត​កីឡា​ជ្រើសរើសជើង​ឯក​អាស៊ាន ទាំង​៣​ប្រភេទ​កីឡា​ខាងលើ​នេះ គឺ​ក្រសួងអប់រំ យុវជន និងកីឡា បាន​កំណត់រួច​រាល់​អស់ហើយ នៅ​កាល​បរិច្ចេទនៃ​ការ​ប្រកួត ដោយក្នុងនោះ ​ការ​ប្រកួត​កីឡា​ប្រដាល់គុន​ខ្មែរ​ជ្រើសរើសជើង​ឯក​អាស៊ាន ត្រូវ​ធ្វើ​ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៣ ខែសីហា រីឯ​ការ​ប្រកួត​កីឡាគុនល្បុក្កតោជ្រើស​រើស​ជើង​ឯកអាស៊ីអាគ្នេយ៍ ត្រូវ​ធ្វើ​ពី​ថ្ងៃទី​២១ ដល់​ទី​២៦ ខែតុលា ឆ្នាំ​២០២១។
    ចំណែកការប្រកួតកីឡាបាល់បោះ​ជ្រើស​រើស​ជើង​ឯកអាស៊ីអាគ្នេយ៍ ត្រូវ​ធ្វើ​ពី​ថ្ងៃទី​១០ ដល់​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅរាជធានី​ភ្នំពេញ​ដូច​គ្នា។ តែទោះបីជា​យ៉ាង​ណា សហព័ន្ធ​ជាមី​ខ្លួន ត្រូវបានកំណត់​ឲ្យ​សហការ​ជាមួយ​នាយកដ្ឋានរៀបចំ និងគ្រប់​គ្រង​ព្រឹត្តិការណ៍​កីឡា ​របស់អគ្គ​នាយក​ដ្ឋាន​កីឡា ដើម្បី​រៀបចំ​ការ​ប្រកួតនេះ​ឲ្យបានល្អ។
    តាមសេចក្តី​​ប្រកួត​របស់ក្រសួងអប់រំ​នោះ បានបញ្ជាក់ថា៖ ​«ចំពោះ​បទបញ្ជា​បច្ចេក​​ទេស​តាំង​៣​ប្រភេទកីឡា ការ​ងារ​បច្ចេក​ទេស ដំណើរ​ការ​ប្រកួត និងគោលការណ៍​ណែនាំ​ទាំងឡាយ ដែលពាក់​ព័ន្ធ​ទៅនឹងការ​ប្រកួតខាង​លើ សហព័ន្ធកីឡាជាតិ​ទាំង​៣ ត្រូវ​​សហការ​ជាមួយ​នាយក​ដ្ឋាន​រៀបចំ និងគ្រប់​គ្រង​ព្រឹត្តិការណ៍​កីឡា ដើម្បីឱ្យដំណើរការ​​ប្រកួតនេះ​ ប្រព្រឹត្ត​ទៅ​បាន​​រលូន និងទទួលបានជោគ​ជ័យ»៕

  • Loading...
  • Recent Posts