បរទេស៖ Zlatan Ibrahimovic និង Romelu Lukaku ត្រូវបានរងបម្រាមហាមឃាត់មិនអោយចូលលេងចំនួន ១ ប្រកួតបន្ទាប់ពី បង្កជម្លោះប្រឈមមុខដាក់គ្នាក្នុងប្រកួតក្របខណ្ឌ Coppa Italia នៅទីក្រុង Milan នាថ្ងៃអង្គារដើមសប្តាហ៏នេះ។
ខ្សែប្រយុទ្ធឆ្នើមជើងចាស់សញ្ជាតិស៊ុយអ៊ែត Ibrahimovic របស់ក្លិប AC Milan បានទទួលកាតលឿងចំនួនពីរក្រោយពីមាន បញ្ហាដោយពាក្យសម្តី និងកាយវិការជាមួយខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិកកីឡាករ Romely Lukaku ដោយ ទទួល កាតលឿងទី ២ របស់គាត់នៅក្នុង Coppa Italia រដូវកាលនេះ។
ក្រៅពីការប៉ះទង្គិចគ្នានោះអតីតខ្សែប្រយុទ្ធMan.Utd, រូបនេះក៏បានបដិសេធមិនប្រើភាសាររើសអើងប្រកាន់ពូជសាសន៏ដែល ជាប្រធានបទនៃការស៊ើបអង្កេតតែត្រូវខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំរូបនេះបដិសេធ។ទោះយ៉ាងណា កីឡាករទាំងពីរគឺជាអ្នករកបាន គ្រាប់បាល់នៅកីឡាដ្ឋាន San Siro ក្នុងការប្រកួតនេះផងដែរមុនពេលខ្សែបម្រើ Christian Eriksen ស៊ុតបាល់ពិន័យ Free-kick យ៉ាងល្អនៅនាទីទី ៩៧ ជួយឲ្យInter Milan ទទួលជ័យជម្នះក្នុងលទ្ធផល ២ទល់និង១៕
ប្រភពព័ត៍មាន៖ BBC
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស