បរទេស៖ លោក Jose Mourinho សារភាពថាការដែលក្លឹបតោខៀវសម្រេចចិត្តបណ្តេញលោក Frank Lampard ចេញពីតំណែងវាគឺជារឿងដែលឃោឃៅខ្លាំងក្នុងបាល់ទាត់សម័យទំនើបនេះ។
លោក Jose Mourinho និយាយថា៖ «វាគឺជារឿងដែលឃោឃៅខ្លាំងណាស់ក្នុងបាល់ទាត់សម័យទំនើបនេះ ប៉ុន្តែនៅពេលដែលអ្នកក្លាយទៅជាគ្រូបង្វឹកអ្នកបានដឹងមុនរួមទៅហើយថាមិនយូរ មិនឆាប់ទេរឿងនេះវានឹងកើតឡើង»។ លោក Jose Mourinho និយាយបែបនេះក្រោយពី Hotspur បានទម្លាក់ Wycombe ចេញពីពានរង្វាន់ FA Cup។
លោក Frank Lampard ត្រូវបានក្លឹប Chelsea សម្រេចបណ្តេញចេញពីតំណែងកាលពីព្រឹកថ្ងៃចន្ទ ក្រោយពីក្លឹប Chelsea យកឈ្នះលើ Luton Town ក្នុងពានរង្វាន់ FA Cup។ ក្លឹប Chelsea មិនបង្ហាញទំរង់លេងល្អទេក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះ ក្រោមការដឹងនាំរបស់លោក Lampard ទោះបីជាពួកគេបានចំណាយទឹកប្រាក់ជាង៣០០លានផោនកាលពីរដូវក្តៅដើមរដូវកាលនេះក៏ដោយ៕
ប្រភពព័ត៍មាន៖ Mirrors
Recent Posts
-
តារាងនៃការប្រកួតប្រដាល់ ក្បាច់គុនបុរាណខ្មែរ ថ្ងៃទី២៦ ដល់ ២៨ ខែកុម្ភៈ ចុងសប្ដាហ៍នេះ
-
បេក្ខភាពដណ្តើមប្រាក់លាន នៅសប្តាហ៍នេះ សុទ្ធតែញញើតកណ្តាប់ដៃ ថៃ រិទ្ធី
-
លោក Leonardo៖ ការពិភាក្សាលើកុងត្រារវាង PSG និង Neymar កំពុងដំណើរការល្អ
-
Man Utd និង Arsenal ដឹកដៃគ្នាទៅវគ្គ១៦ក្រុម ខណៈ Leicester ធ្លាក់ចេញ (មានវីដេអូ)
-
Rio Ferdinand មានអារម្មណ៏ខកបំណងជាមួយខ្សែប្រយុទ្ធ Chelsea មួយរូប