• Spurs បង្ហញពីភាពខ្លាំងចុងក្រោយ ដើម្បីទម្លាក់ក្រុម Wycombe ក្នុង FA Cup (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 1 month ago 771 Views

    បរទេស៖ ក្រុម Tottenham បាន​ចំណាយ​ពេល​រហូត​ដល់​ជិត​បញ្ចប់​ការ​ប្រកួត​ដើម្បី​ទម្លាក់​ក្រុម Wycombe ដែល​​ក្នុង​ក្រប​ខ័ណ្ឌ Championship ក្នុង​លទ្ធ​ផល ៤-១ ខណៈ​ដែលគ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​របស់​ពួក​គេ​បាន​កើត​ឡើង​នៅ​រយៈ​ពេល​៤​នាទី​ចុ​ង​ក្រោយ ដើម្បី​ឈាន​ទៅ​ប្រកួត​ពាន FA Cup ជុំ​ទី​៥ កាលពីថ្ងៃចន្ទ​។

    លោក Jose Mourinho បាន​​យក​ឱកាស​នេះ ដើម្បី​​ដាក់​ឲ្យ​ Harry Kane, Son Heung-min និង Tanguy Ndombele ស្ថិត​ជាកីឡាករ​បម្រុង ខណៈ​ដែល Spurs ត្រូវ​​ជួប​ការ​ប្រកួត​ដ៏មមាញឹកក្នុង​យុទ្ធនា​ការ​៤​ នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​។ ប៉ុន្តែ គ្រាប់បាល់​បញ្ចូល​ទី​ទាំង​៣​គ្រាប់ បានកើត​ឡើង​នៅ​តង់​ទី​២ ដើម្បី​ផ្តួល​ក្រុម​ Wycombe ដែល​បាន​ទទួល​ជ័យ​ជម្នះ​ត្រឹម​តែ​៣លើក​គត់ ក្នុង​ការ​ប្រកួត​២៣លើក ក្នុងក្រប​ខ័ណ្ឌលំ​ដាប់​ទី​២ Championship នៅ​រដូវ​កាល​នេះ​។ ខ្សែ​ប្រយុទ្ធ Gareth Bale ត្រូវ​បាន​ដាក់​ឲ្យ​ចូលលេង​ក្នុង​ជម្រើស​ដំបូង​ទាំង​កម្រ នៅ​ក្នុងរជ្ជ​កាល​ទី​២​របស់​គេនៅ Spurs ដោយ​លោក Mourinho ប៉ុន្តែ តារាឆ្នើម​ដែល​ខ្ចី​ជើង​ពី​ក្លិប Real Madrid រូប​នេះ បាន​ខ្ជះ​ខ្ជាយ​ឱកាស​៣លើក​ធំ​ៗ ដើម្បី​ជួយ​ឲ្យ​ក្រុម​ភ្ញៀវរកគ្រាប់​បាល់​នាំមុខ​។

    ក្រុម Wycombe រក​បាន​គ្រាប់បាល់​នាំមុខមុន​ដ៏មិននឹកស្មាន​ដល់ នៅមុន​ពេល Bale បាន​តាម​ស្មើ​វិញ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​តង់​ទី​១​។ ជ័យ​ជម្នះ​នេះ ជួយ​ឲ្យ​ក្រុម Tottenham ទទួល​បាន​សិទ្ធិ​ទៅ​វគ្គ​បន្ត​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម Everton នៅ​​ជុំ​បន្ទាប់​៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts