គណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC បានដាក់ចេញនូវគោលការណ៍សំខាន់ៗចំនួន៣ ដើម្បីឲ្យសហព័ន្ធកីឡាជាតិ ដែលមានកាតព្វកិច្ចជាប់ខ្លួន ត្រូវចាប់ផ្តើមអនុវត្ត ឲ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅទទួលបានជោគជ័យទាំងអស់គ្នា នៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បានប្រាប់ថា៖ «តាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ CAMSOC ព្រមទាំងតាមស្មារតីសន្និបាត បូកសរុបការងារ ឆ្នាំ២០២០ លើកទិសដៅ ឆ្នាំ២០២១ និងការដាក់ចេញគោលការណ៍សំខាន់ៗរបស់សម្តេចពិជ័យសេនា ជាប្រធាន CAMSOC គឺសូមឲ្យសហព័ន្ធកីឡាជាតិ ដែលត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២១ និងឆ្នាំ២០២៣ ត្រូវចាប់ផ្តើមអនុវត្ត «Take Action» ចំនួន៣ចំណុច»។
លោក បានបន្តថា ទី១ សូមបើកសន្និបាត ឬ កិច្ចប្រជុំរួមរបស់សហព័ន្ធ ដើម្បីពិនិត្យផែនការសកម្មភាព ក្នុងដំណាក់កាលរៀបចំ Games Operation Time 2021 ឱ្យមុតស្រួច ស៊ីជម្រៅ ក្នុងការអភិវឌ្ឍសមត្ថភាព គុណផលកីឡាកម្រិតខ្ពស់ ប្រចាំជំនាញកីឡារបស់ខ្លួននីមួយៗ។
ចំណែកទី២ ពិនិត្យ និងជំរុញរៀបចំ ក្រុមកីឡាករសម្រាប់ស៊ីហ្គេម (Team Sea Games) ឱ្យមានប្រសិទ្ធភាព មានកីឡាករមានទេពកោសល្យគ្រប់គ្រាន់ មានគ្រូបង្វឹកមានគុណវុឌ្ឍខ្ពង់ (qualified coach) ដើម្បីដាក់ការហាត់ហ្វឹកហ្វឺនកម្រិតបន្ទុក និងអាំងតង់ស៊ីតេខ្ពស់ ក្នុងឆ្នាំ២០២១។
លោក វ៉ាត់ ចំរើន បានបន្ថែមថា៖«ចំណុចទី ៣ គឺថ្នាក់ដឹកនាំសហព័ន្ធ និងគ្រូបង្វឹកជំនាញ ត្រូវពង្រឹងការដឹកនាំផែនការខាងលើ ដោយប្រើយន្តការត្រួតពិនិត្យ តាមដាន វាយតម្លៃជាប្រចាំ និងរាយការណ៍ជូន CAMSOC រៀងរាល់ ១ខែម្តង ជាទៀងទាត់។ ហេតុនេះសូមចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជោគជ័យ នៅស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា»។
Recent Posts
-
តារាងនៃការប្រកួតប្រដាល់ ក្បាច់គុនបុរាណខ្មែរ ថ្ងៃទី២៦ ដល់ ២៨ ខែកុម្ភៈ ចុងសប្ដាហ៍នេះ
-
បេក្ខភាពដណ្តើមប្រាក់លាន នៅសប្តាហ៍នេះ សុទ្ធតែញញើតកណ្តាប់ដៃ ថៃ រិទ្ធី
-
លោក Leonardo៖ ការពិភាក្សាលើកុងត្រារវាង PSG និង Neymar កំពុងដំណើរការល្អ
-
Man Utd និង Arsenal ដឹកដៃគ្នាទៅវគ្គ១៦ក្រុម ខណៈ Leicester ធ្លាក់ចេញ (មានវីដេអូ)
-
Rio Ferdinand មានអារម្មណ៏ខកបំណងជាមួយខ្សែប្រយុទ្ធ Chelsea មួយរូប