• Rio Ferdinand ទម្លាយមូលហេតុពិតប្រាកដ ដែលធ្វើអោយ Man Utd ទិញ Ronaldo
    បាល់ទាត់អន្តរជាតិ 2 weeks ago 1831 Views

    បរទេស៖ វីរបុរស Manchester United លោក Rio Ferdinand បាននិយាយថាអតីតមិត្តរួមក្រុមរបស់ខ្លួន John O’Shea សឹងតែត្រូវការធុងអុកសុីសែនបន្ទាប់ជួបជាមួយនឹង Cristiano Ronaldo ជាលើកដំបូងកាលពីឆ្នាំ២០០៣។

    Cristiano Ronaldo sent John O'Shea into dizzy spells when Manchester United faced Sporting says Roy Keane | Daily Mail Online

    Rio Ferdinand បាននិយាយក្នុងព្រឹត្រិការណ៍ការប្រកួតហ្គេម Fifa 20 ថា “ពួកយើងត្រូវលេងទល់នឹង Sporting ក្នុងការប្រកួតមិត្តភាពមួយកាលពីឆ្នាំ២០០៣ បន្ទាប់ពីចប់វគ្គទីមួយ John O’Shea សឹងតែត្រូវការធុងអុកសុីនសែនដាក់នៅជាប់ខ្លួន។ គាត់សងំអង្គុយដកដង្ហើមម្តងមួយៗ។ ពួកយើងបានប្រាប់គាត់អោយចូលអោយជិត Ronaldo ហើយគាត់មិនបានឆ្លើយតបយើងអ្វីទាល់តែសោះ”។

    Rio Ferdinand has revealed Cristiano Ronaldo left John O'Shea 'panting' after 2003 friendly

    មិនមែនតែ John O’Shea ម្នាក់តែដែលមានការភ្ញាក់ផ្អើលនឹងទម្រង់លេងរបស់ Ronaldo សម្បីតែមិត្តរួមក្រុម Man United ដទៃទៀតក៏ភ្ញាក់ផ្អើលនឹងយុវជនវ័យក្មេងរូបនេះដែល ហើយពួកគេថែមទាំងបានបញ្ចុះបញ្ចូល Sir Alex Ferguson ដោយផ្ទាល់អោយចុះកុងត្រាយក Ronaldo ថែមទៀតផង។ Rio បានបន្តថា “ទាំងខ្ញុំ, Paul Scholes និង Nicky Butt បាននិយាយគ្នាថា ‘ក្មេងម្នាក់នេះមិនធម្មតាទេ ពួកយើងត្រូវតែនាំយកគេមកចូលរួមក្រុម’។ ពួកយើងបានទៅប្រាប់លោក Sir Alex Ferguson ហើយប្រហែលមួយម៉ោងក្រោយមកក៏ពួកគេនិយាយថាក្លឹបកំពុងតែចរចារជាមួយនឹង Sporting ក្នុងការចុះកុងត្រាយក Ronaldo”។

    United only signed Ronaldo because O'Shea was jet-lagged - Football News -

    ក្រោយមួយថ្ងៃនៃការប្រកួតមិត្តភាពមួយនោះ ក្លឹបបិសាចក្រហម Manchester United ក៏បានចុះកុងត្រាយក Cristiano Ronaldo ក្នុងតម្លៃ១២.២៤លានផោន ហើយក្លាយជាការផ្ទេរដ៏ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លឹបពេលនោះ។ ខ្សែប្រយុទ្ធសញ្ចាតិ ព័រទុយហ្គាល រូបនេះបានជួយអោយ Man Utd ឈ្នះ Champions League ម្តង, Premier League ៣ដង​ និង FA Cup ៦ដង​ ក្រោយចំណាយពេល៦ឆ្នាំជាមួយ Manchester United មុនចូលរួមជាមួយនឹង Real Madrid កាលពីឆ្នាំ២០០៩៕

     

    ប្រភពព័ត៍មាន៖ Daily Mail (11/04/2020)

  • Loading...
  • Recent Posts