• Bayern នៅតែចង់បានខ្សែប្រយុទ្ធ Chelsea ម្នាក់ ទោះបីជាធ្លាប់បរាជ័យម្តងរួចមកហើយ
    បាល់ទាត់អន្តរជាតិ 2 weeks ago 8110 Views

    បរទេស៖ ខ្សែប្រយុទ្ធស្លាបរបស់ក្លឹបតោខៀវ Chelsea កីឡាករ Callum Hudson-Odoi ត្រូវបានគេរាយការណ៍ថានៅតែជាគោលដៅសំខាន់របស់ក្លឹបយក្សនៅអាល្លីម៉ង់ Bayern Munich ដដែល។

    Lampard must not ignore the form and natural position of Callum Hudson-Odoi  – Talk Chelsea

    ខ្សែប្រយុទ្ធ Hudson-Odoi មិនសូវបានចូលលេងច្រើនប៉ុន្មានទេ សម្រាប់ក្លឹប Chelsea នៅរដូវកាលថ្មី២០២០/២១នេះ ដោយរូបគេបានចូលលេងបានជាប់ជម្រើស១១នាក់បាន៨ដង និងក្នុងនាមកីឡាករប្តូរចូល៨ដង ប៉ុន្តែរូបគេតែងតែព្យាយាមបង្ហាញទម្រង់លេងបានយ៉ាងល្អរាល់ពេលដែលគេមានឱកាសចូលលេងម្តងៗ ដោយរូបគេអាចរកបានដល់ទៅ ៥គ្រាប់ និងបញ្ចូលបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីបាន២ដង។

    Callum Hudson-Odoi Transfer Rumor From Chelsea To Bayern Munich – Novibet

    បើយោងទៅតាមសារព័ត៍មាន Daily Maill បានអោយដឹងថាក្លឹប Bayern Munich នៅតែបន្តតាមដានស្ថានភាពរបស់កីឡាករ Hudson-Odoi នៅក្លឹប Chelsea ជានិច្ច ហើយក្លឹប Bayern បានដាក់ខ្សែប្រយុទ្ធរូបនេះជាគោលដៅសំខាន់សម្រាប់ក្លឹបខ្លួនដដែល៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts