ព្រឹត្តិការណ៍កីឡាទេសចរណ៍ «រត់កម្សាន្ត និងដំណើរថ្មើរជើងប្រវត្តិសាស្ត្រ» នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្នាំ២០២១ ត្រូវបានកម្ពុជា សម្រេចផ្អាក និងលើកពេលទៅធ្វើនៅឆ្នាំ២០២២វិញ ដោយសារតែខេត្តមួយចំនួន នៅប្រទេសថៃ និងមានព្រំដេនជាប់ស្រុកអន្លុងវែង បានផ្ទះឡើងវិញនៅជំងឺកូវីដ១៩។
ជុំវិញបញ្ហានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានគ្រប់គ្រង ទិវារត់កម្សាន្ត និងដំណើរថ្មើរជើងប្រវត្តិសាស្ត្រ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «នៅឆ្នាំ២០២១នេះ យើងមិនអាចរៀបចំ ទិវារត់កម្សាន្ត និងដំណើរថ្មើរជើងប្រវត្តិសាស្ត្រ នៅអន្លង់វែង បាននោះទេ ដោយសារស្ថានភាពតាមព្រំដែន មិនសូវល្អ ពាក់ព័ន្ធនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ គឺខេត្តជាប់ព្រំដែននៃប្រទេសថៃ ផ្ទុះឆ្លងជំងឺនេះច្រើន ដូច្នេះយើងត្រូវលើកពេល ព្រឹត្តិការណ៍នេះ ទៅរៀបចំនៅឆ្នាំក្រោយវិញ»។
គួរបញ្ជាក់ថា កម្ពុជា ធ្លាប់បានរៀបចំទិវារត់កម្សាន្ត និងដំណើរថ្មើរជើងប្រវត្តិសាស្ត្រ នៅតំបន់អន្លង់វែង ដែលមានទីតាំងនៅជាប់ប្រទេសថៃ និងមានច្រកអន្តរជាតិជាទីប្រសព្វនោះ ចំនួន២លើកមកហើយ ដោយភាគីទាំង២ បានធ្វើរួមគ្នា ជាលក្ខណៈបើកទូលាយ ព្រមទាំងមានអ្នកចូលរួមជាជនបរទេសច្រើន ពិសេសប្រជាពលរដ្ឋថៃតែម្តង ដើម្បីកែប្រែតំបន់ ធ្លាប់រ៉ាំរ៉ៃដោយសង្គ្រាមមួយនេះ ទៅជាកន្លែងទេសចរប្រវត្តិសាស្រ្តវិញ។
លោក វ៉ាត់ ចំរើន បន្ថែមថា៖ «ទិវារត់កម្សាន្ត និងដំណើរថ្មើរជើងប្រវត្តិសាស្ត្រ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអឡាំពិកកម្ពុជា ព្រមជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ និងភាគីថៃ ហើយកម្មវិធីនេះ រៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ នៅក្នុងស្រុកអន្លង់វែង ដែលជាទីតាំងចុងក្រោយ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា។ ព្រឹត្តិការណ៍នេះ ក៏ធ្វើឡើង ដើម្បីអបអរខួបនៃការទទួលបានសន្តិភាពពេញលេញ បន្ទាប់ពីបញ្ចប់សកម្មភាពពួកខ្មែរក្រហម ឆ្នាំ១៩៩៨ ផងដែរ»។
លោកបានបញ្ជាក់ថា៖ «តាមរយៈកម្មវិធីនេះ ក៏ជាការរឹតចំណងសាមគ្គីភាព រវាងប្រជាជនកម្ពុជា-ថៃ និងបង្កើតឲ្យមានភាពអ៊ូអរ ក្នុងតំបន់ ដែលធ្លាប់រ៉ាំរ៉ៃ ដោយសង្គ្រាមស៊ីវិលមួយនេះ ឲ្យក្លាយជាតំបន់សន្តិភាពទេសចរណ៍ និងកីឡាមហាជន ខណៈដែលប្រជាពលរដ្ឋប្រមាណ៧០ទៅ៨០ភាគរយ ក្នុងស្រុកអន្លង់វែង ជាអតីតកម្មាភិបាល ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)»៕
Recent Posts
-
ស្ងាត់ៗ លីគបាល់បោះកម្ពុជា រកឃើញជើងឯក តែថ្នាក់ដឹកនាំ ថា ការប្រកួតនេះ បានបញ្ចប់ដោយជោគជ័យ
-
លោក Mourinho បង្ហាញអារម្មណ៍ខកចិត្តក្រោយអតីតកូនសិស្ស Lampard ត្រូវបានក្លឹបបណ្តេញចេញ
-
មិនធម្មតា! ក្រុមបាល់ទះវិសាខា វ៉ៃផ្តាច់ យកឈ្នះលើក្រុមខ្លាំងទាំង៤ ដើម្បីលើកពាន
-
ការឈ្នះបានខ្សែក្រវាត់លើកដំបូង ធ្វើឲ្យ រិន ដាវីត មានមហិច្ឆតា កាន់តែធំ
-
លោក Solskjaer បើកភ្លើងខៀវអោយខ្សែបម្រើម្នាក់ចាកចេញក្នុងខែមករានេះ