បរទេស៖ Fulham បានធ្វើឲ្យលោក Jose Mourinho ទទួលផលតបស្នងពីការប្រើពាក្យសម្តីចំអករបស់លោក ខណៈដែលគ្រាប់បាល់តាមស្មើនៅជិតបញ្ចប់ការប្រកួតរបស់កីឡាករ Ivan Cavaleiro បានជួយឲ្យក្រុមខ្លួនដណ្តើមបានលទ្ធផល ១-១ និងផ្តល់ការខកចិត្តដល់ការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League របស់ក្រុម Tottenham កាលពីថ្ងៃពុធ។
លោក Mourinho គ្រូបង្វឹករបស់ក្រុម Tottenham បានប៉ះទង្គិចពាក្យសម្តីជាមួយនឹងលោក Scott Parker គ្រូបង្វឹករបស់ក្រុម Fulham ជុំវិញការសម្រេចចិត្តរបស់ក្របខ័ណ្ឌ Premier League ក្នុងការរៀបចំកម្មវិធីប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងឡុងដ៍តែមួយនេះឡើងវិញ ជាមួយនឹងការជូនដំណឹងក្នុងរយៈពេលដ៏ខ្លី។ ខ្សែប្រយុទ្ធ Harry Kane បានជួយឲ្យក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់នាំមុខមុននៅតង់ទី១ នាកីឡដ្ឋាន Tottenham Hotspur ប៉ុន្តែ Cavaleiro បានរកគ្រាប់បាល់តាមស្មើវិញនៅជិតបញ្ចប់ការប្រកួត ដើម្បីផ្តល់ការខកចិត្តដល់លោក Mourinho តែម្តង។ ក្រុម Tottenham បានទទួលជ័យជម្នះត្រឹមតែ២លើកគត់ ក្នុងចំណោមការប្រកួតលីក៨លើកចុងក្រោយរបស់ខ្លួន និងកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៦។
ការដណ្តើមបានជ័យជម្នះលើក្រុម Fulham នឹងជួយឲ្យពួកគេឡើងឈរលេខ៣ ពីលើក្រុម Manchester City ដែលបានទទួលជ័យជម្នះ៤លើកជាប់ៗគ្នា នៅពេលដែលកីឡាករ Phil Foden បានជួយឲ្យពួកគេដណ្តើមបានជ័យជម្នះ ១-០ លើក្រុម Brighton កាលពីថ្ងៃពុធ៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
Fernandes បង្ហើបថាបច្ចេកទេសស៊ុតហ្រ្វីឃីកទម្លាក់ Liverpool គឺរៀនពីមិត្តរួមក្រុមម្នាក់
-
Ozil ទទូចចង់អោយអ្នកគាំទ្រ Arsenal ធ្វើរឿងមួយនេះទោះបីត្រូវក្លឹបលក់ចេញ
-
ស្ងាត់ៗ លីគបាល់បោះកម្ពុជា រកឃើញជើងឯក តែថ្នាក់ដឹកនាំ ថា ការប្រកួតនេះ បានបញ្ចប់ដោយជោគជ័យ
-
លោក Mourinho បង្ហាញអារម្មណ៍ខកចិត្តក្រោយអតីតកូនសិស្ស Lampard ត្រូវបានក្លឹបបណ្តេញចេញ
-
មិនធម្មតា! ក្រុមបាល់ទះវិសាខា វ៉ៃផ្តាច់ យកឈ្នះលើក្រុមខ្លាំងទាំង៤ ដើម្បីលើកពាន