បរទេស៖ ខ្សែប្រយុទ្ធ Neymar បានស៊ុតបាល់បញ្ចូលទីក្នុងពេលវិលទៅប្រកួតវិញសម្រាប់ក្រុម Paris Saint-Germain ខណៈដែលពួកគេបានផ្តួលក្រុមខ្លាំង Marseille ក្នុងលទ្ធផល ២-១ ដើម្បីឈ្នះពាន Champions Trophy ឬ French Super Cup នៅរដូវកាលនេះ។
ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ បានស៊ុតបាល់ប៉េណាល់ទីបំប៉ោងសំណាញ់ទីនៅនាទី ទី៨៥ ដើម្បីជួយឲ្យក្រុម PSG នាំមុខ២គ្រាប់ ក្រោយពីការរកបានគ្រាប់បាល់បើកឆាករបស់ខ្សែប្រយុទ្ធ Mauro Icardi ដើម្បីជួយឲ្យលោកគ្រូបង្វឹកថ្មី Mauricio Pochettino ឈ្នះពានជាលើកដំបូងក្នុងរជ្ជកាលរបស់លោក ជាមួយនឹងក្រុម PSG។ Champions Trophy គឺជាមាន Super Cup របស់បារាំង ដែលជាធម្មតាពាននេះ ត្រូវបានរៀបចំការប្រកួតនៅដើមរដូវកាលនេះ រវាងក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌលីក និងក្រុមម្ចាស់ជើងឯក French Cup។
ស្របពេលដែលក្រុម PSG បានឈ្នះពានទាំង២កាលពីរដូវកាលមុន ក្រុម Marseille ត្រូវបានជ្រើសរើសឲ្យធ្វើជាគូប្រកួតរបស់ពួកគេ ក្នុងនាមជាក្រុមជើងឯករងនៃក្របខ័ណ្ឌ Ligue 1។ ដោយឡែក យុទ្ធនាការលីកនៅរដូវកាលនេះ ត្រូវបានពន្យារពេល ដោយសារតែការឆ្លងរាតត្បាតរបស់វីរុសកូរ៉ូណា៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
លោក Mourinho បង្ហាញអារម្មណ៍ខកចិត្តក្រោយអតីតកូនសិស្ស Lampard ត្រូវបានក្លឹបបណ្តេញចេញ
-
មិនធម្មតា! ក្រុមបាល់ទះវិសាខា វ៉ៃផ្តាច់ យកឈ្នះលើក្រុមខ្លាំងទាំង៤ ដើម្បីលើកពាន
-
ការឈ្នះបានខ្សែក្រវាត់លើកដំបូង ធ្វើឲ្យ រិន ដាវីត មានមហិច្ឆតា កាន់តែធំ
-
លោក Solskjaer បើកភ្លើងខៀវអោយខ្សែបម្រើម្នាក់ចាកចេញក្នុងខែមករានេះ
-
Spurs បង្ហញពីភាពខ្លាំងចុងក្រោយ ដើម្បីទម្លាក់ក្រុម Wycombe ក្នុង FA Cup (មានវីដេអូ)