• De Gea ក្រើនរំលឹកមិត្តរួមក្រុមកុំវង្វេងនឹងជ័យជំនះមុនជួប Liverpool
    បាល់ទាត់អន្តរជាតិ 2 weeks ago 244 Views

    បរទេស៖ អ្នកចាំទី David De Gea របស់ក្រុមបិសាចក្រហម Manchester United បានក្រើនរំលឹកក៏ដូចជាដាស់តឿន​ដល់មិត្តរួមក្រុមរបស់ខ្លួនត្រូវតែផ្តោតការយកចិត្តទុកដាក់ហ្វឹកហាត់ និង ខិតខំប្រឹងប្រែងដើម្បីចាប់យកឪកាស​បន្ត​ឈរទីកំពូលតារាង Premier League បន្តទៀតនៅរដូវកាលនេះ។

    David De Gea breaks silence after troubling spell of Man Utd form

    កីឡាករអន្តរជាតិអេស្បាញបានប្រាប់ MUTV ថា៖ “ត្រូវហើយខ្ញុំបានតស៊ូដើម្បីដណ្តើមជើងឯកក្នុងរយៈពេលពីររដូវកាលនៅពេលដែលលោក Sir Alex នៅទីនេះ។ ឥឡូវនេះយើងបានឡើងមកដល់កំរិតខ្ពស់បំផុត ម្តងទៀត​ក្រោយ ចំណាយពេល និងកំលាំងកាយដូច្នេះមិនអាចខកខានឱកាសនេះទេ។គួរបញ្ជាក់​ថា​អ្នកចាំទីជើងចាស់ De Gea ធ្លាប់លើកពានកំពូលអង់គ្លេសកាលពី៨ឆ្នាំមុនគិតចាប់តាំងពីរដូវកាល២០១២-២០១៣ និងជាពេលដែល S​ir​ Alex Ferguson ចូលនិវត្តន៏”។

    Manchester United's David de Gea eyes Premier League title - AS.com

    Man Utd ទើបតែផ្តួលក្រុម Burnley កាលពីយប់មិញ ខណៈគ្រូវបង្វឹកលោក Ole Gunnar Solskjaer នឹង​មានភារកិច្ចធ្ងន់មួយទៀតពេលដឹកនាំក្រុមទៅសួរសុខទុក្ខក្រុមការពារតំណែងជើងឯកអង់គ្លេស Liverpool នៅ​កីឡាដ្ឋាន Anfield នៅថ្ងៃអាទិត្យ ហើយការប្រកួត២លើកបន្ទាប់នេះនិងអាចសម្រេចពីជោគវាសនា របស់​ក្លឹបបានថាពួកគេនិងមានឪកាសខ្ពស់ដើម្បីគ្រងតំណែងជើងឯករឺយ៉ាងណា?៕

     

    ប្រភពព័ត៍មាន៖ Metro

  • Loading...
  • Recent Posts