បរទេស៖ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានបញ្ជាក់ថា ការធ្វើដំណើររបស់ក្រុមលោកទៅជួបក្រុមម្ចាស់ការពារតំណែងជើឯក Liverpool នៅថ្ងៃអាទិត្យនេះ កើតឡើងចំពេលដ៏ល្អឥតខ្ចោះ ក្រោយពីបានឡើងឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ជាលើកទីដំបូង ក្នុងរយៈពេល៣ឆ្នាំ។
គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្សែបម្រើ Paul Pogba បានជួយឲ្យក្រុម Man United ដណ្តើមបានជ័យជម្នះទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ១-០ លើទឹកដីក្រុម Burnley កាលពីថ្ងៃអង្គារ ដើម្បីនាំមុខ៣ពិន្ទុដាច់លើក្រុម Liverpool ដែលមិនអាចដណ្តើមបានជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌលីក៣លើកចុងក្រោយរបស់ពួកគេ។ លោក Solskjaer ដែលអនាគតរបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅ បានធ្លាក់ចូលក្នុងហានិភ័យ កាលពី៣ខែមុន ក្រោយពីបានជួបលទ្ធផលមិនល្អនៅដើមរដូវកាលនេះ និងធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ត្រឹមវគ្គចែកពូលនោះ បាននិយាយទាំងញញឹមថា៖ «នេះគឺជាទីតាំងដ៏ល្អឥតខ្ចោះដែលយើងកំពុងតែស្ថិតនៅ»។
លោកបានបន្ថែមទៀតថា៖ «យើងដឹងថា យើងនឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ជើងឯក។ ពួកគេបានជួបរដូវកាលដ៏ល្អឥតខ្ចោះក្នុងរយៈពេល៣ឆ្នាំកន្លះចុងក្រោយនេះ។ យើងដឹងថា វានឹងក្លាយជាការប្រកួតដ៏តានតឹងមួយ»៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
Ozil ទទូចចង់អោយអ្នកគាំទ្រ Arsenal ធ្វើរឿងមួយនេះទោះបីត្រូវក្លឹបលក់ចេញ
-
ស្ងាត់ៗ លីគបាល់បោះកម្ពុជា រកឃើញជើងឯក តែថ្នាក់ដឹកនាំ ថា ការប្រកួតនេះ បានបញ្ចប់ដោយជោគជ័យ
-
លោក Mourinho បង្ហាញអារម្មណ៍ខកចិត្តក្រោយអតីតកូនសិស្ស Lampard ត្រូវបានក្លឹបបណ្តេញចេញ
-
មិនធម្មតា! ក្រុមបាល់ទះវិសាខា វ៉ៃផ្តាច់ យកឈ្នះលើក្រុមខ្លាំងទាំង៤ ដើម្បីលើកពាន
-
ការឈ្នះបានខ្សែក្រវាត់លើកដំបូង ធ្វើឲ្យ រិន ដាវីត មានមហិច្ឆតា កាន់តែធំ