• Neymar ត្រៀមវិលទៅកាន់ PSG វិញក្នុងការប្រកួតសំខាន់សម្រាប់លោក Pochettino
    បាល់ទាត់អន្តរជាតិ 2 weeks ago 193 Views

    បរទេស៖ Neymar កំពុង​តែ​ស្ថិតលើផ្លូវ​ឆ្ពោះ​ទៅ​កាន់ការ​វិល​ទៅលេង​ឲ្យក្រុម Paris Saint-Germain ក្រោយពីការ​អវត្តមាន​អស់​រយៈ​ពេល​៤​សប្តាហ៍ នៅ​ក្នុង​ការ​ប្រកួត​ពាន Champions Trophy ជាមួយនឹងក្រុម​ខ្លាំង Marseille នៅ​​រាត្រី​នេះ​។

    ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​តាម​រយៈ​វីដេអូ​មួយ នៅមុន​ពេលការ​ប្រកួតនេះ លោក Mauricio Pochettino គ្រូ​បង្វឹក​របស់​ក្រុម PSG បាន​ឲ្យដឹងថា៖ «Neymar នឹង​​​អាច​ចូលលេង​បាន ហើយ​និង​ស្ថិតក្នុងក្រុមនេះ​។ យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ថ្ងៃ​ស្អែក​នេះ (ថ្ងៃពុធ) ថា រូប​គេ​ចូល​លេង ឬ​ស្ថិតជាកីឡាករ​បម្រុង​»​​។ កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​រូបនេះ មិន​ធ្លាប់​បាន​ចូល​លេង​សោះ បើគិត​ចាប់​តាំង​ត្រូវ​បាន​គេ​សែង​ចេញ​ពី​ទីលាន​ប្រកួត​ដោយ​សារ​តែបួសក​ជើង ក្នុង​ពេល​​ក្រុម PSG បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Lyon ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Ligue 1 កាលពីថ្ងៃ​ទី​១៣ ខែធ្នូ ដោយ​រូប​គេ​បាន​អវត្ត​មាន​ការ​ប្រកួត​​នា​ពេល​បន្ទាប់​ចំនួន​៥​ប្រកួត​។

    Neymar គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​​កីឡាករ​ PSG ទាំង​៣នាក់ ដែល​បាន​រ​ង​ពិន័យ​កាត​ក្រហម ក្នុង​ការ​ប្រកួត​រវាង​ក្រុម PSG និងក្រុម Marseille កាលពី​ពេល​ថ្មី​ៗនេះ ខណៈ​ដែល Marseille បាន​លេង​ការ​ប្រកួត​​ជា​មួយនឹង​សមា​ជិក​ត្រឹម​តែ​៩នាក់​ប៉ុណ្ណោះ​។ តា​រាឆ្នើម​អន្តរ​ជាតិ​ប្រេស៊ីល​រូបនេះ បាន​ចោទ​ប្រកាន់​ខ្សែ​ការ​ពារ Alvaro Gonzalez របស់ក្លិប Marseille ពី​បទ​រើស​អើង​ជាតិ​សាសន៍ បើ​ទោះ​បី​មិន​មាន​ការ​ចាត់​វិធាន​ការ​ ដោយ​សារ​តែ​ការ​ខ្វះ​ភស្តុតាង​ក៏ដោយ​៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts