• Ferdinand ប្រៀបធៀប Amad Diallo ទៅនឹងវីរបុរសរបស់ Man Utd ម្នាក់
    បាល់ទាត់អន្តរជាតិ 2 weeks ago 2841 Views

    បរទេស៖ អតីតវីរបុរសបិសាចក្រហម​ Manchester United លោក Rio Ferdinand ជឿជាក់ថាខ្សែប្រយុទ្ធចំណូលថ្មីរបស់ Man Utd កីឡាករ Amad Diallo គឺមានភាពប្រហាក់ប្រហែលគ្នាជាមួយនឹង​ Cristiano Ronaldo។

    Man Utd's Diallo likened to Cristiano Ronaldo by Ferdinand

    Ferdinand បាននិយាយថា “ពួកយើងបានទិញយុវជនម្នាក់ពី Atalanta ហើយសង្ឃឹមថារូបគេនឹងជួយក្រុមបានច្រើន។ ខ្ញុំមិនចង់យកគេទៅប្រៀបធៀបជាមួយនឹង Cristiano Ronaldo ទេ ដែលវាអាចជាសម្ពាធដល់រូបគេ ប៉ុន្តែមិនមាននរណាម្នាក់ស្គាល់ Ronaldo ឡើយ កាលគេចូលរួមជាមួយនឹង United ដំបូង ហើយប្រសិនបើអ្នកមើលទៅវីដេអូរបស់ Amad Diallo និងស្តាប់គេនិយាយអំពីទេពកោសល្យរបស់គេ ខ្ញុំជឿជាក់ថាក្មេងម្នាក់នេះក្មេងមានភាពប្រហាក់ប្រហែលទៅ Ronaldo ហើយរូបគេនឹងអាចក្លាយជាកីឡាករលំដាប់ពិភពលោកម្នាក់ ប្រសិនបើគេព្យាយាម”។

    Rio Ferdinand's incredible words about Cristiano Ronaldo | Oh My Goal - YouTube

     

    គួរបញ្ចាក់ផងដែរថាក្លឹបបិសាចក្រហម Manchester United បានចុះកុងត្រាយកខ្សែប្រយុត្ធវ័យក្មេង Amad Diallo របស់ Atalanta ក្នុងតម្លៃ៣៧លានផោនកាលពីដើមរដូវកាលនេះ ប៉ុន្តែដោយសារមានបញ្ហារឿងលិខិតឆ្លងដែន ទើបរូបគេត្រូវពន្យាពេលរហូតដល់ខែមករានេះទើបអាចចូលរួមជាមួយនឹង Man United បាន៕

     

    ប្រភពព័ត៍មាន​៖ One Football

  • Loading...
  • Recent Posts