អ្នកប្រដាល់មានសមត្ថភាពប្រកួតគ្នា ក្នុងទម្ងន់៦០គីឡូក្រាម ចំនួន៣២នាក់ ត្រូវបានគេសម្រិតសម្រាំង និងផ្គូផ្គងរួចរាល់អស់ហើយ ដើម្បីឲ្យពួកគេធ្វើការប្រកួតប្រជែង រហូតរកជើងខ្លាំងតែម្នាក់គត់ នៅក្នុងព្រឹត្តិការណ៍ «ស្វែងរកកំពូលអ្នកប្រដាល់គុនខ្មែរ» ដែលស្ថានីយទូរទស្សន៍ហង្សមាស រួមជាមួយដៃគូឧបត្ថម្ភ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទើបបានសហការគ្នា រៀបចំឲ្យមានឡើង ជាលើកដំបូង ហើយការប្រកួតបើកឆាករបស់សង្វៀនថ្មីនេះ នឹងត្រូវធ្វើនៅយប់ថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។
កីឡាករ បឺត ចិត្ត្រា, ទូច ដេវីត, សឿម សារ៉ាន់, ប្រាក់ ឌីណា, ព្រឿង សុជាតិ, លី តឿន, រឿម វណ្ណៈ, លីវិបុល គឹមហឿត, ចិត សុភី, បាង កាយ៉ាក, សុខ សាវិន, លាភ សំណាង, ថន ភឿត, លីន វិរៈ, ឆាយ មាស, ថា សារុន, សន រ៉ាគីម, អេ អាំម៉ារីនភូថង, អេលីត សាន់, នឹម នន, គង់ ហូវ, ភួង ពិសិដ្ឋ, លាភ រដ្ឋា, សុខ សុវណ្ណ, ឡុង លីផេង, ឌុន សុភុត, យុគ យក្សផ្លែ, មាឃ វណ្ណារ៉ា, ឡូញ វ៉ាន់ឌី, ខាំ សូរិយា, ម៉ន សាម៉េត និង ស៊ឹម ប៊ុនឆៃ គឺជាបេក្ខភាព ដែលនឹងត្រូវប្រកួតប្រជែងគ្នា នៅលើសង្វៀនថ្មីនេះ។
ចំណែករូបមន្តប្រកួតវិញ ត្រូវបានគណៈកម្មការរៀបចំ ប្រាប់ថា កីឡាករទាំង៣២នាក់ ត្រូវប្រកួតជម្រុះចាញ់ធ្លាក់ៗ យក១៦នាក់ ហើយអ្នកឈ្នះ១៦នាក់នេះ ត្រូវចាប់ឆ្នោតបែងចែកជា៤ពូល ដោយពូលនីមួយៗ ត្រូវប្រកួតជម្រុះវិលជុំ យកអ្នកលេខ១ និងលេខ២ តាមពូលទាំង៤ ឡើងទៅប្រកួតវគ្គ៨នាក់។
នៅក្នុងវគ្គ៨នាក់នេះ ត្រូវចែកការប្រកួតជា២ពូលទៀត ហើយត្រូវប្រកួតជម្រុះយកអ្នកលេខ១ និងលេខ២ តាមពូលទាំង២ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបន្តយកអ្នកឈ្នះ២នាក់ នៅវគ្គនេះ ឡើងទៅប្រកួតផ្តាច់ព្រ័ត្ររកម្ចាស់ជើងឯក ដោយការប្រកួតទាំង៥ជុំនេះ ត្រូវចំណាយពេលវេលាប្រកួតសរុបអស់ចំនួន១៩សប្តាហ៍ ហើយការប្រកួតនេះ សម្រួចយកតែជើងឯក ចំណាត់ថ្នាក់លេខ១ម្នាក់គត់ គឺគ្មានចំណាត់ថ្នាក់លេខ២ លេខ៣ និងលេខ៤នោះឡើយ។
យ៉ាងណាមិញ សម្រាប់ការប្រកួតជម្រុះបើកឆាក វគ្គ៣២នាក់ដំបូង នៅសង្វៀនហង្សមាស ស្ថិតនៅ Eaon 2 ចាប់ពីម៉ោង១៨ ដល់ម៉ោង២០យប់ នាថ្ងៃអាទិត្យនេះ កីឡាករ ប្រាក់ ឌីណា ត្រូវជួប គង់ ហូវ រីឯ សឿម សារ៉ាន់ ត្រូវប្រឈមជាមួយ ទូច ដេវីត ខណៈ ព្រឿង សុជាតិ ប៉ះ លី តឿន ហើយ រឿម វណ្ណៈ ត្រូវប្រកួតជាមួយ លីវិបុល គឹមហឿង ដោយអ្នកឈ្នះ នឹងបានឡើងទៅវគ្គ១៦នាក់ចុងក្រោយ តែអ្នកចាញ់ ត្រូវធ្លាក់ និងដើរចេញពីប្រកួត ត្រឹមវគ្គនេះតែម្តង៕
Recent Posts
-
លោក Mourinho បង្ហាញអារម្មណ៍ខកចិត្តក្រោយអតីតកូនសិស្ស Lampard ត្រូវបានក្លឹបបណ្តេញចេញ
-
មិនធម្មតា! ក្រុមបាល់ទះវិសាខា វ៉ៃផ្តាច់ យកឈ្នះលើក្រុមខ្លាំងទាំង៤ ដើម្បីលើកពាន
-
ការឈ្នះបានខ្សែក្រវាត់លើកដំបូង ធ្វើឲ្យ រិន ដាវីត មានមហិច្ឆតា កាន់តែធំ
-
លោក Solskjaer បើកភ្លើងខៀវអោយខ្សែបម្រើម្នាក់ចាកចេញក្នុងខែមករានេះ
-
Spurs បង្ហញពីភាពខ្លាំងចុងក្រោយ ដើម្បីទម្លាក់ក្រុម Wycombe ក្នុង FA Cup (មានវីដេអូ)