• រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរ កំណត់កាលបរិច្ឆេទថ្មី តែនៅបារម្ភរឿងកូវីដ១៩
    កីឡាផ្សេងៗ 3 weeks ago 65 Views

    គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) និងដៃគូសហការ បាន​កំណត់​កាល​បរិច្ឆេទ​ជា​ថ្មីរួច​ហើយ ដើម្បី​រៀបចំ​ឡើង​វិញ នូវ​ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង លើកទី​២៥ នៅ​អង្គរ ខេត្តសៀមរាប ដែល​ខក​ខាន ​មិនអាច​រៀបចំ​ការ​ប្រកួត​បាន កាល​ពី​ឆ្នាំ​២០២០ កន្លងមកនេះ ដោយសារ​វិបត្តិ​នៃ​ការ​ផ្ទះ​ការ​រីក​រាល​ដាលជំងឺ​កូវីដ​១៩។​

    ​លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC ​បាន​ដឹង​ថា ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង លើកទី​២៥ នៅ​អង្គរ​ ខេត្ត​សៀម​រាប ប្រចាំ​ឆ្នាំ​២០២០ នឹង​ត្រូវ​ឡើង​មក​រៀបចំ​ជា​ថ្មី នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ ប៉ុន្តែ​អ្នក​ជំនាញរូបនេះ នៅ​តែ​មានការ​បារម្ភ​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩ ដែល​អាចនឹង​ធ្វើឲ្យ​កាល​បរិច្ឆេទ​ថ្មី ​ត្រូវ​ពន្យារ ឬ​លើក​ពេល ជា​បន្ត​ទៀត។

    ​លោក​ វ៉ាត់ ​ចំរើន ​បាន​ថ្លែង​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​​​ថា៖ ​«ទិវា​រត់​ប្រណាំងអន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​​​នេះ មាន​ភាព​​ល្បីល្បាញ​ខ្លាំង​ ដោយ​បាន​​ស្រូបទាញ​អ្នក​រត់​បាន​ច្រើន​ជាង១ម៉ឺន​នាក់ សម្រាប់ការ​រៀបចំ​កន្លងមក ​ប៉ុន្តែ​​​ក្នុង​ឆ្នាំ​២០២០ យើងបាន​​ខក​ខានរៀបចំ និងបាន​​លើក​ពេល​រៀបចំ​ជា​ច្រើន​លើក​ច្រើន​សារ ​ដោយ​សារ​បញ្ហា​ជំងឺកូវីដ​១៩»។

    លោក​បាន​បន្ត​ថា៖​«ចំណែក​​ការ​រៀប​ចំឡើង​វិញ នៅ ថ្ងៃទី​២៤ ខែ​ខែ​មករា ឆ្នាំ​២០២១​​នេះ យើង​​មិន​ឱ្យ​អ្នក​មក​ពី​ក្រៅ​ប្រទេស ចូលរួម​ទេ គឺ​​យើងបើក​ទូលាយ​ត្រឹម​តែ​អ្នក​រត់​ក្នុង​ស្រុក​ប៉ុ​ណ្ណោះ ហើយ​​ការរៀប​ចំ ​នឹង​អនុវត្តន៍​​ឱ្យ​​បាន​​ខ្ជាប់​ខ្ជួន ​នូវ​វិធាន​ការ​សុខាភិបាល ដើម្បី​​ការពារ​ពី​ការរីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​​បើសិន​ជា​​មាន​ករណី​ផ្ទុះ​កូវីដ​១៩ ជាថ្មី ​ឬ​មាន​ការ​ណែ​នាំ​ពី​ក្រសួង​ជំនាញ​ ពិសេស​ក្រ​សួង​សុខាភិបាល​ឲ្យ​ផ្អាក​ភ្លាមៗ​នោះ​ គឺ​យើង​នឹង​អនុវត្ត​តាម ​ដោយ​គ្មាន​លក្ខខ័ណ្ឌ​»។

    ជាមួយ​គ្នា​នេះ ចំនួន​អ្នក​ចូល​រួមពិត​ប្រាកដ ក៏មិនទាន់​អាច​កំណត់​ច្បាស់​នៅ​ឡើយ ខណៈ​ ចំនួន​​ស្ថិតិ ដែល​បានកំណត់​ឲ្យ​ចូល​រួម កន្លងមក គឺ​មាន​​ខ្ទង់​១ពាន់នាក់។ លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖​«គិត​មក​ដល់ពេល​នេះ​ ចំនួន​ពិត​ប្រាកដ​ មិន​ទាន់​កំណត់​បាន​​នៅ​ឡើយទេ​ ព្រោះ​​បច្ចុប្បន្ន​ កំពុង​មាន​អ្នក​ចុះឈ្មោះ​​បន្ថែម​ ហើយ​​តាម​ការ​​ផ្ទៀង​ផ្ទាត់​ទៅ​របស់​​ក្រុម​គណៈ​កម្មការ​យើង បង្ហាញឲ្យ​ដឹង​ថា មានអ្នក​​ដក​ខ្លួន​ចេញ​ខ្លះផងដែរ ទោះ​យ៉ាងណា​ចំនួន​ពិត​ប្រាកដ ​យើងនឹង​​រក្សា​ឱ្យ​នៅ​​ក្រោម​មួយ​ពាន់​នាក់»​៕

     

  • Loading...
  • Recent Posts