• អេលីត ភក្តី រកឃើញជោគជ័យធំ លើកដំបូង តែ គង់ សំបូរ មិនអស់ចិត្ត លើការសម្រេចឲ្យចាញ់
    ប្រដាល់ក្នុងស្រុក 3 weeks ago 62 Views

    កីឡាករ​វ័យ​​២៣​ឆ្នាំ អេលីត ភក្តី បាន​បង្ហាញ​ការ​សប្បាយរីក​រាយ​ខ្លាំង ចំពោះ​ការ​រក​ឃើញ​ជ័យជម្នះ​ដ៏​សំខាន់ ក្នុងអាជីព គឺ​ការ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក អម​ជាមួយ​ប្រាក់​រង្វាន់​ចំនួន​៣,៤​លាន​រៀល ពី​ការ​ប្រកួតដណ្តើម​ប្រាក់​លាន នៅ​លើ​សង្វៀនថោង កាល​ពី​ថ្ងៃអាទិត្យ ប៉ុន្តែ​ជ័យជម្នះ​របស់ ភក្តី បាន​ធ្វើ​ឲ្យ​ជើង​ខ្លាំង គង់ សំបូរ មានការ​មិនអស់​ចិត្ត និង​មើល​មិន​ឃើញ​ពី​ចំណុច​ដែល​ខ្លួន ត្រូវចាញ់ពិន្ទុ អេលីត ភក្តី។

    សម្រាប់​ការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ​នោះ គង់ សំបូរ បាន​យក​ឈ្នះ​លើ សោម ពិសិដ្ឋ ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ៥-០ នៅ​វគ្គ​ជម្រុះ​៣​ទឹក គឺ​ដូច​គ្នា​ទៅនឹង អេលើត ភក្តី ផងដែរ ដែល​បាន​ទម្លាក់ ធី វ៉ារិទ្ធ ដោយការ​ឈ្នះ ៥-០ ដែរ ហើយ​ជ័យជម្នះនេះ បាន​ជួយ​ឲ្យ អេលីត ភក្តី បាន​ឡើង​ទៅជួប គង់ សំបូរ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រជាថ្មី ដើម្បី​ជម្រះ​បញ្ចី​ចាស់ ចំពោះ​ការ​ចាញ់ គង់ សំបូរ ៣​លើក កាល​ពី​អតីតកាល។

    តាម​រយៈ​ការ​ប្រកួត​យ៉ាងស្វិតស្វាញ​ចំនួន​៣​ទឹក​នោះ អេលីត ភក្តី ត្រូវ​បាន​ចៅ​ក្រម​ទាំង​៥​រូប ផ្តល់ពិន្ទុ​ឲ្យ​ឈ្នះ គង់ សំបូរ មិន​ឯកច្ឆន្ទ ៣-២ ដើម្បី​ក្លាយ​ជា​ម្ចាស់​ឯក អម​ជាមួយ​ប្រាក់រង្វាន់​៣,៤លាន​រៀល ហើយ​នេះ​ជា​ជ័យជម្នះដ៏​ធំ និងសំខាន់ លើក​ដំបូង ផង​ដែរ ដែល អេលីត ភក្តី ទទួល​បាន សម្រាប់​ការ​ប្រឡូក​នៅ​ក្នុង​វិស័យគុនខ្មែរ អស់​រយៈ​ពេល​១០​ឆ្នាំ កន្លង​មក​នេះ។

    ជុំ​វិញ​ការ​យក​ឈ្នះ គង់ សំបូរ លើក​នេះ អេលីត ភក្តី បាន​និយាយ​ ក្រោយការ​ប្រកួត​ថា៖​«ខ្ញុំធ្លាប់​ចាញ់​គាត់​៣​លើក​មក​ហើយ ចំណែក​ការ​ប្រកួត​លើក​នេះ ខ្ញុំ​ដឹងថា គាត់​អស់ ដូច្នេះខ្ញុំ​បាន​ខំប្រឹង​មួយ​ដង្ហើម តាម​វាយ​បុក​ទៅ​លើគាត់វិញ ហើយ​ការ​ព្យាយាមវាយ​លុកទាំង​ខ្លួនអស់​ដែរ​នេះ ជា​របៀប ដែល​ខ្ញុំ​តែងតែ​ប្រើ នៅ​ពេល​​ប្រកួត។ តែទោះ​បីជា​យ៉ាង​ណា ខ្ញុំ​នឹង​ខំប្រឹង​ហ្វឹកហាត់ ពង្រឹងសមត្ថ​ភាព​ខ្លួន​ឯង​បន្ថែមទៀត»។

    យ៉ាង​ណា​ក៏​ចំពោះ គង់ សំបូរ នៅ​តែ​អះអាង​ថា រូបគេ​មិនសម​នឹង​ត្រូវបាន​កាត់​សេចក្តី​ឲ្យចាញ់ នៅ​ក្នុងការ​ប្រកួតនេះ។ សំបូរ បាន​និយាយក្រោយការ​ប្រកួត​ថា៖​«សម្រាប់ការ​ប្រកួត​វគ្គជម្រុះ ខ្ញុំ​មាន​បញ្ហា​ជើង រីឯ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ពិន្ទុ​ស្វិតស្វាញ​គ្នា ខ្ញុំ​អត់​គិត​ថា ចាញ់នោះ​ទេ គឺ​ខ្ញុំ​មិនអស់​ចិត្ត ព្រោះ​ខ្ញុំ​ចាញ់ប្រៀប​គាត់​តែ​ទឹក​ទី​១​មួយ​ទេ ប៉ុន្តែ​ចាប់​ពី​ទឹក​ទី​២​ទៅ ខ្ញុំ​វាយ​រហូត អ៊ីចឹង​ហើយ​ខ្ញុំ​ចង់​ជួបគាត់​ម្តង​ទៀត ដើម្បី​ប្រកួត​គ្នា​ឲ្យ​ដាច់ស្រឡះ»៕

  • Loading...
  • Recent Posts