អ្នកជំនាញរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC បានអះអាងថា រាល់ផែនការ និងសកម្មភាពការងាររបស់ CAMSOC មិនបានដើរថយក្រោយនោះទេ គឺមានតែសម្រុកការងារទៅមុខយ៉ាងសកម្ម ដើម្បីធ្វើឲ្យមានភាពប្រាកដថា រាល់គណៈកម្មការជំនាញទាំងអស់ ត្រូវអនុវត្តផែនការសកម្មភាពឲ្យបានទានពេល និងមានលក្ខណៈល្អប្រសើរ នៅពេលពេលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងថា៖ «អ្វីដែលសំខាន់ នៅពេលនេះ យើងមិនដើរថយក្រោយទេ គឺយើងត្រូវសម្រុកការងារយ៉ាងសកម្មហើយ សកម្មទៀត ដើម្បីប្រាកដថា ចាប់ពីឆ្នាំ២០២១ រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ គឺអ្វីៗយើងបានធ្វើរួចជាស្រេច ដោយយើងត្រៀមលក្ខណៈសម្បត្តិបានគ្រប់បែបយ៉ាង និងគ្រប់ជ្រុងជ្រោយទាំងអស់»។
លោកបានបន្ថែមថា៖ «គ្រប់គណៈកម្មកាជំនាញទាំងអស់របស់ CAMSOC ត្រូវប្រាកដថា ឆ្នាំ២០២៣ ជាឆ្នាំស៊ីហ្គេម ចាប់ផ្តើម អ៊ីចឹងទេ ឆ្នាំ២០២១ និង២០២២ ជាឆ្នាំពិសេស ដែលយើងត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានរួចរាល់។ ចំណែកថ្ងៃនេះ កិច្ចប្រជុំរបស់យើង មានលទ្ធផលល្អណាស់ ហើយគណៈកម្មការទាំងអស់ បានប្តេជ្ញាចិត្ត ក្នុងការធ្វើយ៉ាងណាឲ្យសកម្មភាពប្រព្រឹត្តិទៅបានរលូន»។
ការលើកឡើងរបស់លោក វ៉ាត់ ចំរើន ត្រូវបានធ្វើឡើង បន្ទាប់លោកបានចូលរួមប្រជុំជាមួយគណៈកម្មការជំនាញទាំង១៤ របស់ CAMSOC ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន ដែលជាអនុប្រធានអចិន្ត្រៃ និងជាប្រធានដឹកនាំអង្គប្រជុំ កាលពីព្រឹកថ្ងៃអង្គារ ហើយនៅក្នុងអង្គប្រជុំនោះ បានសម្រេចឲ្យគណៈកម្មការជំនាញទាំង១៤ ចាប់ផ្តើមអនុវត្តការងារ នៅដើមឆ្នាំ២០២១នេះ។
លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ NOCC ផងនោះ បានថ្លែង នៅក្រោយកិច្ចប្រជុំនោះទៀតថា៖«កិច្ចប្រជុំ នៅព្រឹកនេះ ជាកិច្ចប្រជុំពិសេសមួយ ដោយបានលើកឡើងពីផែនការ ឆ្នាំ២០២១ ដែលជាឆ្នាំ យើងត្រូវចាប់ផ្តើមរៀបចំផែនការដ៏ពិតប្រាកដ ទាំងទៅលើការហ្វឹកហាត់របស់ក្រុមអត្តពលិក ការរៀបចំព្រឹត្តិការណ៍ និងការងារផ្សេងៗទៀត ដើម្បីធ្វើឲ្យការឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានប្រព្រឹត្តិទៅដោយជោគជ័យ»។
លោកបានបន្តថា៖ «នៅក្នុងថ្ងៃនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានផ្តល់អនុសាសន៍ណែនាំ និងចង្អុលបង្ហាញ ឲ្យគណៈកម្មការជំនាញទាំង១៤របស់ CAMSOC គឺចាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ទៅ ត្រូវមកចូលរួម និងធ្វើការនៅកន្លែងការិយាល័យរបស់ខ្លួនរៀងៗខ្លួន មានន័យថា គណៈកម្មការជំនាញទាំងអស់ ចាប់ផ្តើមធ្វើការ និងអនុវត្តនូវចង្វាក់ការងាររបស់គាត់ ទៅតាមលំដាប់លំដោយ ហើយយើងបានឲ្យគណៈកម្មការជំនាញមួយៗ រៀបចំធ្វើផែនការសកម្មភាព និងប្រតិទិនការងាររបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីដុះខាតតាមជំនាញរៀងៗខ្លួន ឲ្យបានទាន់ពេលវេលា»៕
Recent Posts
-
លោក Mourinho បង្ហាញអារម្មណ៍ខកចិត្តក្រោយអតីតកូនសិស្ស Lampard ត្រូវបានក្លឹបបណ្តេញចេញ
-
មិនធម្មតា! ក្រុមបាល់ទះវិសាខា វ៉ៃផ្តាច់ យកឈ្នះលើក្រុមខ្លាំងទាំង៤ ដើម្បីលើកពាន
-
ការឈ្នះបានខ្សែក្រវាត់លើកដំបូង ធ្វើឲ្យ រិន ដាវីត មានមហិច្ឆតា កាន់តែធំ
-
លោក Solskjaer បើកភ្លើងខៀវអោយខ្សែបម្រើម្នាក់ចាកចេញក្នុងខែមករានេះ
-
Spurs បង្ហញពីភាពខ្លាំងចុងក្រោយ ដើម្បីទម្លាក់ក្រុម Wycombe ក្នុង FA Cup (មានវីដេអូ)