ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក កែវ រ៉េមី បានជំរុញឲ្យអត្តពលិកវ័យក្មេង ដែលកំពុងមានសក្តានុពលខ្លាំង ត្រូវបង្កើនការហ្វឹកហាត់ឲ្យបានកាន់តែខ្លាំង និងកាន់តែមានជំនឿចិត្ត ក្នុងការឈ្នះទៅដណ្តើមមេដាយមាស ឲ្យបានច្រើន សម្រាប់ការបង្ហាញវត្តមានជាលើកដំបូង នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
បើទោះបីជា ប្រភេទកីឡាតេក្វាន់ដូ ITF ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដាក់សម្ទុះដណ្តើមមេដាយមាសឲ្យបានចំនួន១៥មេដាយ ប៉ុន្តែ លោក កែវ រ៉េមី មានការជឿជាក់ថា ក្រុមអត្តពលិករបស់លិក និងបំពេញកាត្វកិច្ចនេះបាន ហើយក៏អាចនឹងដណ្តើមបានមេដាយមាសលើស ការដាក់សម្ទុះមេដាយនេះផងដែរ។
លោក កែវ រ៉េមី បានបានថ្លែងថា៖ «រឿងមេដាយមាស គ្មាន២ ឬ៣នោះទេ គឺមានតែដណ្តើមបានច្រើនជាងហ្នឹង ប៉ុន្តែយើងត្រូវយកឲ្យបានលើស១៥នេះទៀត អ៊ីចឹងបានថា យើងត្រូវខំប្រឹងសម្បើមណាស់ ហេតុនេះសូមឲ្យក្មួយៗ បន្តហាត់ហ្វឹកហ្វឺនឲ្យបានខ្លាំងមែនទែន ជាទីសង្ឃឹមថា យើងនឹងយកបានមេដាយមាសច្រើន ពីការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»។
ការបង្ហាញភាពជឿជាក់របស់ លោក កែវ រ៉េមី នេះ ត្រូវបានថ្លែងនៅចំពោះមុខក្រុមអត្តពលិក គ្រូបង្វឹក និងថ្នាក់ដឹកនាំកីឡាតំណាងឲ្យក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ កាលពីពេលថ្មីៗនេះ ហើយក៏ជាពេលដែលលោក បានប្រកាសពីការលាឈប់ពីតួនាទីជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ផងដែរ បើសិនជា ក្រុមអត្តពលិកតេក្វាន់ដូ ITF មិនអាចដណ្តើមបានមេដាយមាសច្រើន នៅស៊ីហ្គេម ឆ្នាំ២០២៣នោះ។
ប្រធានសហព័ន្ធ លោក កែវ រ៉េមី បានប្រកាសជាសាធារណៈ នៅក្នុងពិធីបីទការប្រកួតនោះថា៖«ខ្ញុំក្នុងនាមជាប្រធាន ធ្លាប់បានជម្រាបជូន ដល់ថ្នាក់ដឹកនាំដែរថា បើ ITF ប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ មិនបានមេដាយមាសច្រើនទេ គឺនិយាយឲ្យច្បាស់ពេលនេះតែម្តង ខ្ញុំសុំលាឈប់ពីប្រធានហើយ គឺទុកឲ្យថ្នាក់ដឹកនាំក្រោយ គេធ្វើប្រធានម្តងទៅ»។
យ៉ាងណាក៏ដោយ លោក កែវ រ៉េមី បានបញ្ជាក់ថា៖ «យើងហ៊ានដល់ ស្នើឲ្យប្រទេសម៉ាឡេស៊ី ធ្វើជាប្រធានអាជ្ញាកណ្តាលចៅក្រម ទៅទៀត ដើម្បីធ្វើឲ្យការប្រកួតមានយុត្តិធម៌ ហើយជឿខ្ញុំទៅ គឺយើងដឹងតែយកបានមេដាយមាសហើយ គ្រាន់តែថា អា១៥មេដាយមាសហ្នឹង យើងត្រូវខិតខំប្រឹងប្រែងយកឲ្យបាន»៕
Recent Posts
-
ស្ងាត់ៗ លីគបាល់បោះកម្ពុជា រកឃើញជើងឯក តែថ្នាក់ដឹកនាំ ថា ការប្រកួតនេះ បានបញ្ចប់ដោយជោគជ័យ
-
លោក Mourinho បង្ហាញអារម្មណ៍ខកចិត្តក្រោយអតីតកូនសិស្ស Lampard ត្រូវបានក្លឹបបណ្តេញចេញ
-
មិនធម្មតា! ក្រុមបាល់ទះវិសាខា វ៉ៃផ្តាច់ យកឈ្នះលើក្រុមខ្លាំងទាំង៤ ដើម្បីលើកពាន
-
ការឈ្នះបានខ្សែក្រវាត់លើកដំបូង ធ្វើឲ្យ រិន ដាវីត មានមហិច្ឆតា កាន់តែធំ
-
លោក Solskjaer បើកភ្លើងខៀវអោយខ្សែបម្រើម្នាក់ចាកចេញក្នុងខែមករានេះ